នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc មានគោលបំណងថាសហគ្រាសកាណាដាបង្កើនការវិនិយោគនៅវៀតណាម

(VOVWORLD) -នៅក្នុងជំនួបសន្ទនាជាមួយលោកស្រី Kathleen Wynne អភិបាលរដ្ឋ Ontario (ប្រទេសកាណាដា) នារសៀលថ្ងៃទី៦ធ្នូ នាយករដ្ឋមន្ត្រីវៀតណាម  លោក  Nguyen Xuan Phuc បានអះអាងថា៖ដំណើរទស្សនកិច្ចលើកនេះជាសក្ខីភាពរស់រវើកចំពោះទំនាក់ទំនងរវាងវៀតណាមនិងកាណាដា។
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc មានគោលបំណងថាសហគ្រាសកាណាដាបង្កើនការវិនិយោគនៅវៀតណាម - ảnh 1នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc មានគោលបំណងថាសហគ្រាសកាណាដាបង្កើនការវិនិយោគនៅវៀតណាម 

នៅក្នុងជំនួបសន្ទនាជាមួយលោកស្រី Kathleen Wynne អភិបាលរដ្ឋ Ontario (ប្រទេសកាណាដា) នារសៀលថ្ងៃទី៦ធ្នូ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអះអាងថា៖ដំណើរទស្សនកិច្ចលើកនេះជាសក្ខីភាពរស់រវើកចំពោះទំនាក់ទំនងរវាងវៀតណាមនិងកាណាដា។

          នាយករដ្ឋមន្ត្រីមានគោលបំណងថា៖នាពេលខាងមុខនេះ ទំហំពាណិជ្ជកម្មទ្វេភាគីបង្កើនពី១០-១៥% ។ទន្ទឹម នឹងនោះ សហគ្រាសកាណាដានិយាយរួម និងនៅរដ្ឋ Ontario និយាយដោយឡែក បង្កើនការវិនិយោគនៅវៀតណាម។ នាយករដ្ឋមន្ត្រីបានអះអាងថា៖ វៀតណាមនឹងបង្កលក្ខណះងាយស្រួលបំផុតសំរាប់សហគ្រាសបរទេសដែលក្នុងនោះមានសហគ្រាសកាណាដា វិនិយោគនៅវៀតណាម។

          រីឯ លោកស្រី Kathleen Wynne បានអោយដឹងថា៖រដ្ឋOntario ជារដ្ឋដើមដំបូងអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងវៀតណាម និងកាណាដា បន្ទាប់ពីដំណើរបំពេញទស្សនកិច្ចជាផ្លូវការរបស់នាយករដ្ឋមន្ត្រី លោក  Justin Trudeau នៅវៀតណាមនាខែវិច្ឆិកាកន្លងទៅ។

          នារសៀលថ្ងៃដដែល នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ក៏បាន ជួប សន្ទនាជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន CJ (កូរ៉េខាងត្បូង) លោក Sohn Kyung Shik ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ