នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីបើកសម្ពោធរោង ចក្រ LG Display នៅទីក្រុង Hai Phong
(VOVWORLD) -នារសៀលថ្ងៃទី៤ធ្នូ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញ ចូលរួមពិធីសម្ពោធបើកឲ្យដំណើរការរោងចក្រ LG Display វៀតណាមនៅទីក្រុង Hai Phong។
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីបើកសម្ពោធរោង ចក្រ LG Display នៅទីក្រុង Hai Phong |
នេះជាគំរោងការរបស់សម្ព័ន្ធក្រុមហ៊ុន LG Display (កូរ៉េខាងត្បូង) វិនិយោគលើវៀតណាមដោយមានទុនសរុប ១,៥ពាន់លានដុល្លា សម្រាប់ផលិត និងកែច្នៃផលិតផលអេក្រង់បច្ចេកវិទ្យាខ្ពស់។ គំរោងការនេះនឹងរួមចំណែកបង្កើន ការនាំចេញរបស់ទីក្រុង Hai Phong បន្ថែម៣ពាន់លាន ដុល្លាអាមេរិកក្នុងមួយឆ្នាំ។ អញ្ជើញថ្លែងមតិក្នុងពិធី លោក Nguyen Xuan Phuc បានលើកសរសើរចំពោះ សម្ព័ន្ធក្រុម LG Display ដែលបានមមា ញឹកកសាងរោងចក្រនិងចាត់ទុកថា គំរោងការបានរួមចំណែកជម្រុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-កូរ៉េខាង ត្បូងឲ្យកាន់តែអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព៕