នាយករដ្ឋមន្ត្រីលោកPham Minh Chinh ជួបជាមួយព្រះមហាក្សត្រប្រ៊ុយណេ

(VOVWORLD) - នាព្រឹកថ្ងៃទី៦ខែកញ្ញានៅទីក្រុងហ្សាកាតាប្រទេសឥណ្ឌូនេស៊ីក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣និងកិច្ចប្រជុំពាក់ព័ន្ធនានានាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញជួបជាមួយព្រះមហាក្សត្រប្រ៊ុយណេDarussalam Sultan Haji Hassanal Bolkiah។
នាយករដ្ឋមន្ត្រីលោកPham Minh Chinh ជួបជាមួយព្រះមហាក្សត្រប្រ៊ុយណេ - ảnh 1នាយករដ្ឋមន្ត្រីលោកPham Minh Chinh ជួបជាមួយព្រះមហាក្សត្រប្រ៊ុយណេ (រូបថត៖ VNA)

ថ្លែងមតិនៅទីនេះនាយករដ្ឋមន្ត្រីលោកPham Minh Chinh បានស្នើឱ្យប្រទេសទាំងពីរពិភាក្សាយ៉ាងឆាប់ៗឆ្ពោះទៅការចុះហត្ថលេខាលើកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលស្តីពីពាណិជ្ជកម្មអង្កររួមចំណែកធានាសន្តិសុខស្បៀង។ទន្ទឹមនឹងនោះពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍឧស្សាហកម្មផលិតអាហារហាឡាលរបស់វៀតណាមទៅកាន់ទីផ្សារប្រ៊ុយណេ។លោកនាយករដ្ឋមន្ត្រីក៏បានស្នើជំរុញកិច្ចសហប្រតិបត្តិការនិងផ្លាស់ប្តូរបទពិសោធន៍ក្នុងការអភិវឌ្ឍវិស័យប្រេងឧស្ម័ននិងគីមី;ប្រ៊ុយណេបង្កើនអាហារូបករណ៍សម្រាប់វៀតណាមនិងជំរុញកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យ; ពង្រីកកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលលើវិស័យផ្សេងទៀតដូចជាបច្ចេកវិទ្យាសេដ្ឋកិច្ចបៃតងការផ្លាស់ប្តូរឌីជីថល...។ លោកនាយករដ្ឋមន្ត្រីវៀតណាមក៏បានស្នើភាគីទាំងពីរពង្រីកកិច្ចសហប្រតិបត្តិការសន្តិសុខ-ការពារជាតិការផ្លាស់ប្តូរដោយផ្ទាល់រវាងកងកម្លាំងនៃប្រទេសទាំងពីរ។

ចំណែកព្រះអង្គវិញព្រះមហាក្សត្រប្រ៊ុយណេបានយល់ព្រមតាមសំណើរបស់នាយករដ្ឋមន្ត្រីPham Minh Chinh; អះអាងថានឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសវៀតណាមប្រើប្រាស់មធ្យោបាយដឹកជញ្ជូននៅប្រ៊ុយណេសម្រាប់នាំចេញទំនិញ។

ថ្នាក់ដឹកនាំទាំងពីរក៏បានអះអាងឡើងវិញនូវទស្សនៈ លើបញ្ហាតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ