នាយករដ្ឋមន្ត្រីវៀតណាមជួបចរចារជាមួយនាយករដ្ឋមន្ត្រីន័រវែស
|
នាយករដ្ឋមន្ត្រីវៀតណាមជួបចរចារជាមួយនាយករដ្ឋមន្ត្រីន័រវែស
(vietnamplus.vn) |
Vovworld-នាព្រឹកថ្ងៃទី១៧មេសានៅការចរចារជាផ្លូវការរវាងនាយករដ្ឋមន្ត្រី
វៀតណាមលោក Nguyen Tan Dung ជាមួយនាយករដ្ឋមន្ត្រីន័រវែសលោកស្រី Erna
Solberg នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានអះអាងថា វៀត
ណាមជានិច្ចកាលគោរពការបង្កើនទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការជា
មួយប្រទេសមិត្តប្រពៃណី ក្នុងនោះមានន័រវែសផង។
ផ្លាស់ប្តូរអំពីទំនាក់ទំនងទ្វេភាគី នាយករដ្ឋមន្ត្រីទាំងពីររូបបានចាត់ទុកថា
ប្រទេសទាំងពីរនៅមានក្តានុភាពនិងឧត្តមភាពអាចបំពេញបន្ថែមសំរាប់គ្នាដើម្បី
បើកទូលាយកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងមានផលប្រយោជន៍
ដូចគ្នា។ ភាគីទាំងពីរបានឯកភាពជមរុញការសំរេចការចរចារលើកិច្ចព្រមព្រៀង
ពាណិជ្ជកម្មសេរីរវាងវៀតណាមជាមួយប្លុកពាណិជ្ជកម្មសេរីទ្វីបអឺរ៉ុប (EFTA) ក្នុង
ឆ្នាំ២០១៥បង្កើតក្របខ័ណ្ឌងាយស្រួលបើកទូលាយកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម
វិនិយោគរវាងភាគីទាំងពីរនាពេលខាងមុខ។
ភាគីទាំងពីរបានឯកភាពបង្កើនការចងសម្ព័ន្ធបណ្ដុះបណ្ដាលរវាងមហាវិទ្យល័យ
នានានិងមជ្ឈមណ្ឌលស្រាវជ្រាវរវាងប្រទេសទាំងពីរ ទន្ទឹមនឹងនោះជំរុញសកម្មភាព
ជួបប្រាស្រ័យវប្បធម៍កីឡាទេសចរណ៍ ឆ្ពោះទៅខួបលើកទី៤៥នៃទិវាបង្កើតទំនាក់
ទំនងការទូតវៀតណាម-ន័រវែសនាឆ្នាំ២០១៦។
ភាគីទាំងពីរព្រមព្រៀងគ្នា បន្តកិច្ចសហប្រតិបត្តិការស្អិតរមួតលើបណ្តា វេទិកា
ពហុភាគី និងអង្គការអន្តរជាតិ។នាយករដ្ឋមន្ត្រីទាំងពីររូប ក៏បានផ្លាស់ប្តូរ អពីបញ្ហា
មួយចំនួនក្នុងតំបន់និងអន្តរជាតិ។ ស្តីពីបញ្ហាសមុទ្រខាងកើត នាយក រដ្ឋមន្ត្រី
ទាំងពីររូប បានចែករំលែកអំពីការព្រួយបារម្ភចំពោះបំរ៉ែបំរួលជាៗនេះ និងសង្កត់
ធ្ងន់ថា ត្រូវដោះស្រាយរាល់ជំលោះដោយសន្តិវិធី ស្របនឹងច្បាប់អន្តរជាតិ ក៏ដូចជា ភាគីទាក់ទិននានាត្រូវសម្រេចយ៉ាងឆាប់ ក្រមប្រតិបត្តិតំបន់នៅសមុទ្រ ខាងកើត
(COC) នឹងចាត់ទុកនេះជាបែបផែនមានប្រសិទ្ធិភាព ដើម្បីធានាសន្តិ ភាព ស្ថិរភាព
សន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍ នៅសមុទ្រខាងកើត។
នាពេលរសៀលថ្ងៃដដែល នាយករដ្ឋមន្ត្រីន័រវែសបានមានការជួបសន្ទនា ជាមួយប្រធានរដ្ឋវៀតណាម លោក Truong Tan Sang និងមកសម្តែងការគួរសម
លោកប្រធានរដ្ឋសភា Nguyen Sinh Hung ផងដែរ៕