នាយករដ្ឋមន្ត្រីវៀតណាមជួបប្រាស្រ័យអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Airbus
|
នាយករដ្ឋមន្ត្រីវៀតណាមជួបប្រាស្រ័យអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Airbus |
(VOV)_នារសៀលថ្ងៃទី១ កក្កដា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម
លោក Nguyen Tan Dung បានអញ្ជើញជួបប្រាស្រ័យអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន
Airbus លោក Thomas Enders ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម និង
ចូលរួមពិធីទទួល យន្តហោះជំនាន់ថ្មី A350-900 XWB ដោយ Airbus ផលិត របស់
ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម ( VNA) ។ លោកនាយករដ្ឋមន្ត្រី Nguyen
Tan Dung បានស្នើអោយសម្ព័ន្ធក្រុមហុន Airbus ជាមួយ VNA អនុវត្តកិច្ចសន្យា
យ៉ាងម៉ត់ចត់ និងកសាងយុទ្ធសាស្ត្រសហប្រតិបត្តិការក្នុងរយៈបេលយូរអង្វែង។
តាមនោះ Airbus បន្តជួយឧបត្ថម្ភវៀតណាមក្នុងការបណ្ដុះបណ្ដាប្រភពធនធានមនុស្ស អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស…លៗ
លោក Thomas Enders បានអះអាងថា៖ សម្ព័ន្ធក្រុមហ៊ុន Airbus យកចិត្ត
ទុកដាក់ជាច្រើន ចំពោះទីផ្សារ ក៏ដូចជាកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ យូរ
អង្វែងជាមួយវៀតណាមព្រមទាំងសន្យាជួយឧបត្ថម្ភបណ្ដាក្រុមហ៊ុនអាកាសចរណ៍វៀតណាម អភិវឌ្ឍន៍ក្រុមហោះហើរទំនើបៗ៕