នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយនាយកប្រតិបត្តិនិងសមាជិក WEF មួយចំនួន
|
នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយនាយកប្រតិបត្តិនិងសមាជិក WEF មួយចំនួន |
(VOV)_នាថ្ងៃទី១៨មករា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc
និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញចូលរួមសន្និសីទប្រចាំឆ្នាំ លើកទី៤៧
នៃវេទិកាសេដ្ឋកិច្ចពិភពលោក ដែលបានជួបប្រាស្រ័យជាមួយនាយកប្រតិបត្តិ លោក
Philipp Roeser និងសមាជិកមួយចំនួនក្នុងវិស័យហិរញ្ញវត្ថុរបស់វេទិកាសេដ្ឋកិច្ចពិភព
លោក (WEF).
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានបង្ហាញនូវការយកចិត្តទុកដាក់
ចំពោះសរសរទ្រូវចំនួន១២ អំពីសមត្ថភាពប្រកួតប្រជែងសកល ដែល WEF ប្រើប្រាស់
ដើម្បីវាយតំលៃអំពីសមត្ថភាពប្រកួតប្រជែងរបស់ប្រទេសទាំងឡាយដែលក្នុងនោះ
មានវៀតណាម។នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអោយដឹងថា៖
“ សរសរទ្រូងចំនួន១២ អំពីសមត្ថភាពប្រកួតប្រជែងនេះ យើងខ្ញុំចាត់ទុកថា៖
របបដើរតួនាទីសំខាន់ណាស់។ដូច្នេះ រដ្ឋាភិបាលវៀតណាមប្រមូលផ្តុំគ្រប់កម្លាំង សមត្ថ
ភាពដើម្បីដោះស្រាយបញ្ហាបែបបទ តាមក្របខ័ណ្ឌអន្តរជាតិ និងតាមខឿនសេដ្ឋកិច្ច
តំបន់។ គ្រឹះរបបនេះត្រូវធានាចរិតលក្ខណះគ្រប់គ្រាន់ ប្រគល់អោយប្រជាជននូវឱ
កាសរួមវិភាគទានចំពោះការជោគជ័យខឿនសេដ្ឋកិច្ច និងបានទទួលផលប្រយោជន៍
ត្រឹមត្រូវតាមសមិទ្ធិផល។”
នៅក្នុងជំនួប លោក Philipp Roeser បានវាយតំលៃខ្ពស់ការដែលវៀតណាមនិង
វេទិកាសេដ្ឋកិច្ចពិភពលោកបានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចវៀតណាម ក្នុងពេលអនាគត។ ហើយលោកក៏បានអោយដឹងថា៖នឹងគាំទ្រការអភិ
វឌ្ឍន៍របស់វៀតណាម។ វេទិកាសេដ្ឋកិច្ចពិភពលោកបានជួយឧបត្ថម្ភវៀតណាមនៅ
គ្រប់វិស័យសំខាន់ៗ ដើម្បីវៀតណាមឈានចូលក្នុងដំណាក់កាលបដិវត្តន៍ឧស្សាហកម្មលើកទី៤៕