នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយនាយកប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក (WEF)
|
នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយនាយកប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) |
(VOV)_នៅក្នុងជំនួបនារសៀលថ្ងៃទី២៥មេសា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអះអាងថា៖វៀតណាម
ជានិច្ចកាលចាត់ទុក៖ សេដ្ឋកិច្ចឯកជនជាកម្លាំងស្នូលនៃការអភិវឌ្ឍន៍។ រដ្ឋាភិបាល
វៀតណាមចាត់ទុកនេះគឺជាភារកិច្ចសំខាន់ ដើម្បីបង្កលក្ខណះអភិវឌ្ឍន៍តួនាទីនៃ
សមាសភាពសេដ្ឋកិច្ចសំខាន់នេះ។ សង្កត់ធ្ងន់ទៅលើអត្ថន័យសំខាន់នៃសន្និសីទ
វេទិកាសេដ្ឋកិច្ចពិភពលោក ( WEF) មេគង្គនៅវៀតណាម ក្នុងឆ្នាំ ២០១៦ នាយក
រដ្ឋមន្ត្រី Nguyen Xuan Phuc បានស្នើអោយនាយក WEF លោក Philip Rosler រួម
សហការជិតស្និទ្ធិជាមួយក្រសួងការបរទេសវៀតណាម រួមចំណែកអនុវត្តសន្និសីទ
នេះប្រកបដោយជោគជ័យ។
រីឯ លោក Philip Rosler បានអះអាងថា៖ WEF ជានិច្ចកាលមានគោលបំណង
និងត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភវៀតណាមអនុវត្តគោលដៅសេដ្ឋកិច្ច សង្គមកិច្ច៕