នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីកម្ពុជា
|
នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីកម្ពុជា(TTXVN) |
(VOV)_នារសៀលថ្ងៃទី ១៣ មករា នៅរាជធានីភ្នំពេញ (កម្ពុជា) នាយករដ្ឋ មន្ត្រី វៀតណាម លោក Nguyen Tan Dung បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចហ៊ុនសែន ដើម្បីផ្លាស់ប្តូរអំពីរាល់វិធានការជំរុញខ្លាំងជាងទៀត ទំនាក់ ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងរយៈពេលខាងមុខនេះ។ នាយករដ្ឋ
មន្ត្រី កម្ពុជា សម្ដេចហ៊ុនសែន បានជឿជាក់ថា៖ដំណើរមកបំពេញទស្សនកិច្ចនៅ កម្ពុជារបស់នាយករដ្ឋមន្ត្រី Nguyen Tan Dung លើកនេះនឹងបន្តបង្កើតកម្លាំងចលករ
ខ្លាំង ក្លា ជំរុញទំនាក់ទំនងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
រវាង ប្រទេសទាំងពីរអភិវឌ្ឍន៍ ឡើងកំរិតថ្មី។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បាន
អបអរសារទររាល់សមិទ្ធផលដ៏ធំធេញ លើគ្រប់វិស័យដែលប្រជាជនកម្ពុជាទទួល
បាន ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងនាយករដ្ឋមន្ត្រីសម្តេចហ៊ុនសែន ក្នុងរយៈពេល៣៥ឆ្នាំកន្លងទៅ ចាប់ពីថ្ងៃទី៧មករាឆ្នាំ ១៩៧៩មក។ នាយក
រដ្ឋមន្ត្រី Nguyen Tan Dung ក៏បានជឿជាក់ថា៖ ក្រោមការដឹកនាំរបស់រដ្ឋសភានិង
រដ្ឋាភិបាល ប្រជាជនកម្ពុជាជាភាតរៈនឹងបន្តដណ្ដើមបានសមិទ្ធិផលដ៏ធំធេង លើគ្រប់វិស័យ ក្នុងបុព្វហេតុកសាងប្រទេសជាតិកម្ពុជា អះអាងនូវតួនាទីរបស់
កម្ពុជា នៅក្នុងតំបន់និងពិភពលោក។
នៅទីនេះ នាយករដ្ឋមន្ត្រីទាំងពីររូបបានសម្ដែងនូវក្តីសប្បាយរីករាយចំពោះ បណ្ដាការបោះជំហានខ្លាំងក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យ៖នយោបាយ ការពារប្រទេស សន្តិសុខ សេដ្ឋកិច្ច វប្បធម៌ សង្គមក្នុងរយៈពេលកន្លង
ទៅ។ នាយករដ្ឋមន្ត្រីទាំងពីររូបបានអះអាងជាថ្មីម្តងទៀតថា៖នឹងបន្តបង្កលក្ខណៈ ងាយស្រួលជាងទៀត សំរាប់អង្គភាពអាជីវកម្មវៀតណាមវិនិយោគយូរអង្វែង និងប្រសិទ្ធិភាពនៅកម្ពុជា។ ទន្ទឹមនឹងនោះ សម្ដែងនូវការប្តេជ្ញាចិត្តលើកកំពស់ តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើងដល់៥ពាន់លានដុល្លារអាមេរិក នាឆ្នាំ ២០១៥៕