នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយបណ្ដាអតីតថ្នាក់ដឹកនាំឡាវ
|
នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយបណ្ដាអតីតថ្នាក់ដឹកនាំឡាវ |
(VOV)_នារសៀលថ្ងៃទី៨កញ្ញា នៅទីក្រុងវៀងច័ន្ទ (ប្រទេសឡាវ) បន្ទាប់ពីពេល
សន្និសីទកំពូលអាស៊ាន លើកទី២៨-២៩ និងសន្និសីទទាក់ទិននានាបានបញ្ចប់ នាយក
រដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅជួបសម្ដែងការគួរសម
អតីតអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក Chummaly Sayasone និងអតីត
នាយករដ្ឋមន្ត្រីឡាវលោកThongsing Thammavong ។ ក្នុងជំនួបសន្ទនាទាំងនេះ នា
យករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា៖បក្ស រដ្ឋ និងប្រជាជនវៀត
ណាមជានិច្ចកាលគោរព និងផ្តល់អាទិភាពចំពោះទំនាក់ទំនងវៀតណាម-ឡាវ។នា
យករដ្ឋមន្ត្រីក៏បានអបអរសាទរ ឡាវបានរៀបចំសន្និសីទកំពូល អាស៊ាន លើកទី២៨-
២៩ និងសន្និសីទទាក់ទិននានា ប្រកបដោយជោគជ័យដោយបន្សល់ទុកនូវចំណាប់
អារម្មណ៍ដ៏ល្អប្រសើរ ចំពោះប្រទេសអាស៊ាននិងប្រទេសដៃគូទាំងឡាយ៕