នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយប្រធានាធិបតីរុស្ស៊ី
|
នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយប្រធានាធិបតីរុស្ស៊ី |
(VOV)_ក្នុងក្របខ័ណ្ឌសន្និសីទជាន់ខ្ពស់ រំលឹកខួបអនុស្សាវរីយ៍លើកទី២០ទិវា
បង្កើតទំនាក់ទំនងសន្ទនាអាស៊ាន -រុស្ស៊ី តាមសេចក្ដីអញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ី
លោក Vladimir Putin នារសៀលថ្ងៃទី១៩ ឧសភា តាមម៉ោង Sochi (គឺយប់ថ្ងៃទី១៩
ឧសភាតាមម៉ោងហាណូយ) នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc
បានមានជំនួបសន្ទនាជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។
ប្រធានាធិបតី រុស្ស៊ីលោក Vladimir Putin បានវាយតំលៃខ្ពស់ចំពោះតួនាទី
របស់វៀតណាម ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអះអាងថា៖ វៀតណាមជានិច្ចកាលជា
អាទិភាពមួយក្នុងចំណោមអាទិភាពកិច្ចការបរទេសរបស់រុស្ស៊ី នៅក្នុងតំបន់អាស៊ី-
ប៉ាស៊ីហ្វីក។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអោយដឹងថា៖ វៀតណាម
ត្រៀមខ្លួនជាស្រេច ជាស្ពានតភ្ជាប់ ដើម្បីអង្គភាពអាជីវកម្មរុស្ស៊ីបើកទូលាយសកម្ម
ភាពនៅទីផ្សារប្រទេសនានា ក្នុងតំបន់អាស៊ីអាគ្នេយ៍និយាយរួម និងអាស៊ាននិយាយ
ដោយឡែក ជាពិសេសគឺក្នុងសភាពការណ៍ដែលវៀតណាម បាននិងកំពុងចុះហត្ថ
លេខា ចូលរួមកិច្ចព្រមព្រៀងពាជ្ជកម្មសេរីជាច្រើនជាមួយប្រទេសនិងតំបន់ជាច្រើន។
ថ្នាក់ដឹកនាំទាំងពីររូប បានឯកភាពបន្តរួមសហការជាមួយគ្នាអោយជិតស្និទ្ធិ
ថែមទៀត និងយកចិត្តទុកដាក់ លើកកំពស់ប្រសិទ្ធិភាព កម្មវិធី និងគំរោងការណ៍
សហប្រតិបត្តិការស្នូល ពិសេសគឺក្នុងការផ្លាស់ប្តូរពាណិជ្ជកម្ម ប្រេងឧស្ម័ន និងទេសចរណ៍។
ពិភាក្សាអំពីបំរ៉ែបំរួលដ៏ស្មុគ្រស្មាញនាពេលថ្មីៗនេះនៅសមុទ្រខាងកើត ប្រធានាធិបតី លោក Vladimir Putin បានចែករំលែកថា៖ រុស្ស៊ីយកចិត្តទុកដាក់ជា
ច្រើនចំពោះសភាពការណ៍នៅអាស៊ីអាគ្នេយ៍និយាយរួម និងនៅសមុទ្រខាងកើតនិ
យាយដោយឡែក ហើយអះអាងនូវគោលជំហររបស់រុស្ស៊ីគឺ ត្រូវដោះស្រាយជំលោះនៅ
សមុទ្រខាងកើត ដោយសន្តិវិធី ផ្អែកទៅលើការគោរពច្បាប់អន្តរជាតិ ពិសេសគឺ
អនុសញ្ញាអង្គការសហប្រជាជាតិស្ដីអំពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២ (UNCLOS) អនុ
វត្តគ្រប់គ្រាន់ និងប្រសិទ្ធិភាពសេចក្ដីថ្លែងការណ៍ ស្ដីអំពីប្រតិបត្តិរបស់ភាគីនានា
នៅសមុទ្រខាងកើត គាំទ្រអាស៊ាននិងចិនរួមសហការកសាងក្រមប្រតិបត្តិនៅ
សមុទ្រខាងកើត៕