នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយប្រធានាធិបតីអាមេរិក
|
នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយប្រធានាធិបតីអាមេរិក |
(VOV)_នាថ្ងៃទី២៣ឧសភា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក
Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាជាមួយប្រធានាធិបតីអាមេរិក លោក
Barack Obama ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី២៣
ដល់ថ្ងៃទី២៥ឧសភា។ ថ្នាក់ដឹកនាំទាំងពីររូបបានរំលឹកឡើងវិញ និងសម្ដែងនូវការ
ពេញចិត្តចំពោះការអភិវឌ្ឍន៍ជាក់ស្ដែងទំនាក់ទំនងរវាងប្រទេសទាំងពីរ ចាប់ពីថ្ងៃ
បង្កើតទំនាក់ទំនងដៃគូលើគ្រប់វិស័យ(នាឆ្នាំ២០១៣) ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ សុខាភិបាល ជំនះពុះពារលើផលវិបាកដោយសង្គ្រាម និង
ជំនួបប្រាស្រ័យប្រជាជន។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងប្រធានាធិ
បតី លោក Barack Obama ក៏បានផ្លាស់ប្តូរអំពីបណ្ដាវិធានការបង្កើនទំនាក់ទំនងស
ហប្រតិបត្តិការដៃគូលើគ្រប់វិស័យវៀតណាម-អាមេរិក ដែលក្នុងនោះផ្តល់អាទិភាពចំ
ពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាចម្បង និងកម្លាំងចលករក្នុងទំនាក់ទំនងនា
ពេលខាងមុខនេះ។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើអោយអាមេរិកទទួលស្គាល់
ខឿនសេដ្ឋកិច្ចទីផ្សាររបស់វៀតណាមយ៉ាងឆាប់ៗ បើកទ្វារទីផ្សារថែមទៀតសំរាប់ទំនិញវៀតណាម បង្កើនការវិនិយោគផ្ទាល់ដើម្បីក្លាយទៅជាវិនិយោគិនធំបំផុតនៅ
វៀតណាម ជួយឧបត្ថម្ភទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ ពិសេសគឺនៅក្នុងតំបន់
វាលទំនាបទន្លេ Cuu Long និងជួយឧបត្ថម្ភវៀតណាមរៀបចំព្រឹត្តិការណ៍ APEC 2017
ប្រកបដោយជោគជ័យ ជំរុញទំនួបប្រាស្រ័យប្រជាជន។ នាយករដ្ឋមន្ត្រី លោក Nguyen
Xuan Phuc ក៏បានអះអាងនូវតួនាទីដ៏សែនសំខាន់ និងការរួមវិភាគទានសកម្មរបស់សហគមន៍ជនវៀតណាមនៅអាមេរិក ក្នុងការជំរុញទំនាក់ទំនងទ្វេភាគី ហើយ
ក៏ស្នើអោយភាគីអាមេរិកបង្កលក្ខណះសំរាប់សហគមន៍បានអភិវឌ្ឍន៍ និងរួមវិភាគ
ទានថែមទៀតចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រី លោក
Nguyen Xuan Phuc ក៏បានអះអាងជាថ្មីម្តងទៀតថា៖ វៀតណាមនឹងដាក់ជូនរដ្ឋ
សភាពិនិត្យមើលហើយអនុម័តកិច្ចព្រមព្រៀងដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វីក (TPP)។ ប្រធានាធិបតី លោក Barack Obama បានអះអាងថា៖អាមេរិកមានគោលបំណង
បង្កើតទំនាក់ទំនងមិត្តភាពនិងយូរអង្វែងជាមួយវៀតណាម ដោយផ្អែកទៅលើការ
គោរពរបបនយោបាយរបស់គ្នា និងដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេស
ទាំងពីរ។ លោក Barack Obama ក៏បានសង្កត់ធ្ងន់ថា៖ TPP ជាកិច្ចព្រមព្រៀងពាណិជ្ជ
កម្មគុណភាពខ្ពស់ក្នុងសតវត្ស៍ទី២១ ហើយអះអាងនូវការប្តេជ្ញាចិត្តជំរុញការអនុម័ត
លើកិច្ចព្រមព្រៀងនេះក្នុងឆ្នាំ ២០១៦។
ថ្នាក់ដឹកនាំទាំងពីររូបក៏បានពិភាក្សាអំពីស្ថានភាពនៅក្នុងតំបន់ ដែលក្នុង
នោះមានបញ្ហានៅសមុទ្រខាងកើត បណ្ដាការលំបាកសាកល្បងអំពីសន្តិសុខក្រៅប្រ
ពៃណីដែលកំពុងលេចឡើងដែលជះឥទ្ធិពលទៅលើសន្តិភាព ស្ថិរភាព និងកិច្ចសហ
ប្រតិបត្តិការអភិវឌ្ឍន៍នៅក្នុងតំបន់ និងពិភពលោក អះអាងនូវគោលការណ៍គោ
រពអនុសញ្ញាអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ ក្នុងកិច្ចសហប្រតិបត្តិការនិង
ដោះស្រាយបញ្ហានានានៅក្នុងតំបន់។ ភាគីទាំងពីរក៏បានឯកភាពថា៖ជំលោះនៅ
សមុទ្រខាងកើតត្រូវដោះស្រាយដោយសន្តិវិធី ផ្អែកទៅលើច្បាប់អន្តរជាតិ ធានាសេ
រីភាពនិងសុវត្ថិភាពនាវាចរណ៍ អាកាសចរណ៍និងមិនប្រើប្រាស់អំពើហឹង្សា។
ក៏ក្នុងថ្ងៃដដែល នៅទីក្រុងហាណូយ អគ្គលេខាបក្ស លោក ង្វៀនភូចុង បាន
អញ្ជើញជួបសន្ទនាជាមួយប្រធានាធិបតីអាមេរិក លោក Barack Obama ដែលកំពុង
បំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមផងដែរ៕