នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយព្រះរាជទាយាទន័រវ៉ែស Haakon Magnus
|
នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយព្រះរាជទាយាទន័រវ៉ែស Haakon Magnus (Image: baodientu.chinhphu.vn) |
(VOVworld) – ក្នុងពិធីទទួលជួបសន្ទនាជាមួយព្រះរាជទាយាទន័រវ៉ែស Haakon
Magnus នារសៀលថ្ងៃទី ១៩ មិនា នៅទីក្រុងហាណួយ នាយករដ្ឋមន្ត្រីវៀតណាម
លោក Nguyen Tan Dung បានអះអាងថា៖ វៀតណាមនឹងខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តរួមជាមួយន័រវ៉ែសបន្តនាំទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេស
ទាំង២កាន់តែអភិវឌ្ឍន៍ស៊ីជម្រៅជាក់ស្តែងនិងប្រសិទ្ធិភាពថែមទៀត។ នាយក
រដ្ឋមន្ត្រី Nguyen Tan Dung ក៏បានស្នើឲ្យន័រវ៉ែសបន្តផ្តល់ទុន ODA សំរាប់វៀតណាម
ជាពិសេសលើវិស័យទប់ទល់នឹងបំរ៉ែបំរួលនៃអាកាសធាតុ ការពារបរិស្ថាន ផងដែរ។
ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានមានគោលបំណងថា៖ ន័រវ៉ែស
នឹងជំរុញដំណើរការចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងវៀតណាម
និងសហភាពអឺរ៉ុបបើកទូលាយកិច្ចសហប្រតិបត្តិការលើវិស័យអប់រំវប្បធម៌និង
បង្កលក្ខណៈងាយស្រួលសំរាប់សហគមន៍ជនវៀតណាមនៅន័រវ៉ែសសីក្សារៀន
សូត្រធ្វើអាជីវកម្មដោយចីរភាព ទៀតផង៕