នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបអនុប្រធានគណះកម្មាធិការរណះសិរ្យមាតុភូមិចិន
(VOV)-នារសៀលថ្ងៃទី ៣ ឧសភា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀត
ណាម លោក Nguyen Tan Dung ទទួលជួបអនុប្រធានគណះកម្មាធិការ រណះសិរ្យ
មាតុ ភូមិចិន លោក Hé Hòuhuá ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ នៅទីនេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសង្កត់ធ្ងន់ថា÷វៀតណាមនិងចិន
ជាប្រទេសជិតខាង មានទំនាក់ទំនងមិត្តភាព ប្រពៃណី ភាគីទាំងពីរបានលើកទំ នាក់ទំនងឡើងកំរិតដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ និងអះអាងថា÷វៀតណាមនឹង
ធ្វើអស់ពីកម្លាំងកាយចិត្តរបស់ខ្លួន ដើម្បីរួមជាមួយចិនបន្តនាំទំនាក់ទំនងសហប្រតិ
បត្តិការរវាងប្រទេសទាំងពីរ កាន់តែអភិវឌ្ឍន៍ពី១ថ្ងៃទៅមួយថ្ងៃ នាំមកផលប្រយោជន៍ សំរាប់ភាគីទាំងពីរ។
|
នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបអនុប្រធានគណះកម្មាធិការរណះសិរ្យ
មាតុភូមិចិន (http://nguyensinhhung.net/) |
អនុប្រធានគណះកម្មាធិការរណះសិរ្យមាតុភូមិចិន លោក HéHòuhuá ក៏បាន
អោយដឹងថា÷គោលដៅនៃដំណើរទស្សនកិច្ចលើកនេះគឺ មានគោលបំណង់បង្កើន ទំនាក់ទំនងសហប្រតិបត្តិការ មនោសញ្ជេតនាមិត្តភាព និងការយល់ដឹងគ្នាទៅវិញ ទៅមក រវាងប្រទេសទាំងពីរ រវាងប្រជាជាតិទាំងពីរ វៀតណាមនិងចិនលើគ្រប់វិស័យ ពិសេសគឺជំរុញកិច្ចសហប្រតិបត្តិការអំពីសេដ្ឋកិច្ចពាណិជ្ជគម្មវិនិយោគ…ជា
ដើម.
ក៏នៅក្នុងថ្ងៃនេះដែរ អនុប្រធានគណះកម្មាធិការរណះសិរ្យមាតុភូមិចិន លោក
HéHòuhuá បានមានជមនួបសន្ទនាជាមយយប្រធានគណះកម្មាធិការរណហសិរ្យ
មាតុភូមិវៀតណាម លោក Huynh Dam ទៀតផង៕