នាយករដ្ឋមន្ត្រីវៀតណាមទៅបំពេញទស្សនកិច្ចជាផ្លូវការនៅម៉ាឡេស៊ីនិងចូលរួមខួបលើកទី៥០ទិវាបុណ្យជាតិសឹង្ហបុរី
|
នាយករដ្ឋមន្ត្រីវៀតណាមទៅបំពេញទស្សនកិច្ចជាផ្លូវការនៅម៉ាឡេស៊ីនិងចូលរួមខួបលើកទី៥០ទិវាបុណ្យជាតិសឹង្ហបុរី (VOV) |
Vovworld-នាព្រឹកថ្ងៃទី៧សីហា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan
Dung និងលោកជំទាវបានអញ្ចើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅម៉ាឡេស៊ី
ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី៨សីហានិងចូលរួមពិធីខួបលើកទី៥០ទិវាបុណ្យជាតិសឹង្ហបុរី
នាថ្ងៃទី៩សីហាតាមសេចក្តីអញ្ចើញរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Najib Razak
និងនាយករដ្ឋមន្ត្រីសឹង្ហបុរីលោក Lee Sien Loong។ ដំណើរទស្សនកិច្ចសំដៅជំរុញ
ទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការវៀតណាម-ម៉ាឡេស៊ី វៀតណាមសឹង្ហបុរី
អភិវឌ្ឍន៍កាន់តែជាក់ស្ដែងនិងទំនុកទុកចិត្តដើម្បីផលប្រយោជន៍របស់ប្រទេស
នីមួយៗទន្ទឹមនឹងនោះរួមចំណែកដើម្បីភាពសម្បូររុងរឿងរួមរបស់ដំបន់និងពិភព
លោក៕