នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ អញ្ជើញជួបជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក ស៊ី ជិនពីង
(VOVWORLD) - នៅក្នុងជំនួបនោះ លោកនាយករដ្ឋមន្ត្រីបានស្វាគមន៍ចំពោះការរួមវិភាគទាន ដ៏លេចធ្លោរបស់ចិនចំពោះយន្តការ BRICS ហើយបានសម្តែងការត្រៀមខ្លួនជាស្រេច សម្របសម្រួលយ៉ាងសកម្មជាមួយបណ្តាប្រទេសសមាជិក BRICS ដើម្បីលើកកម្ពស់ បន្ថែមទៀតនូវតួនាទីរបស់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការដោះស្រាយបញ្ហាសន្តិភាព និងការអភិវឌ្ឍន៍សកល។
នាយករដ្ឋមន្រ្តីវៀតណាមលោក ហ្វាម មិញជីញ ជួបសន្ទនាការងារជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក ស៊ី ជិនពីង នៅខាងក្រៅកិច្ចប្រជុំកំពូល BRICS។ (រូបថត៖ VOV) |
កាលពីថ្ងៃទី ២៣ ខែតុលា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេសដែលមានសេដ្ឋកិច្ចទើបលេចចេញ (BRICS) ដែលប្រព្រឹត្តទៅនៅទីក្រុង Kazan សហព័ន្ធរុស្ស៊ី នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានជួបសន្ទនាការងារជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក ស៊ី ជិនពីង។
នៅក្នុងជំនួបនោះ លោកនាយករដ្ឋមន្ត្រីបានស្វាគមន៍ចំពោះការរួមវិភាគទាន ដ៏លេចធ្លោរបស់ចិនចំពោះយន្តការ BRICS ហើយបានសម្តែងការត្រៀមខ្លួនជាស្រេច សម្របសម្រួលយ៉ាងសកម្មជាមួយបណ្តាប្រទេសសមាជិក BRICS ដើម្បីលើកកម្ពស់ បន្ថែមទៀតនូវតួនាទីរបស់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការដោះស្រាយបញ្ហាសន្តិភាព និងការអភិវឌ្ឍន៍សកល។ អំពីទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងចិន លោក នាយករដ្ឋមន្ត្រីបានស្នើថា ភាគីទាំងពីរបន្តបង្កើនការផ្លាស់ប្តូរ និងការជួបប្រាស្រ័យជាន់ខ្ពស់; ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យនានាឲ្យកាន់តែស៊ីជម្រៅ រួម ទាំងការតភ្ជាប់ចរាចរណ៍ ជាពិសេសផ្តល់អាទិភាពដល់ការពន្លឿនការអនុវត្តខ្សែរថភ្លើង ខ្នាតស្តង់ដារចំនួន ៣ ដែលតភ្ជាប់វៀតណាមជាមួយចិន ដើម្បីជំរុញការតភ្ជាប់សេដ្ឋកិច្ច ទាំងពីរ; សម្របសម្រួលយ៉ាងល្អដើម្បីរៀបចំសកម្មភាពអបអរសាទរខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងឆ្នាំនៃការផ្លាស់ប្តូរមនុស្ស សាស្ត្រវៀតណាម-ចិនឆ្នាំ ២០២៥ ផងដែរ។
អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជិនពីង បានអបអរសាទរចំពោះសមិទ្ធិ ផលដែលវៀតណាមសម្រេចបានលើគ្រប់វិស័យ ជាពិសេសសេដ្ឋកិច្ចសង្គម។ លោក អគ្គលេខាបក្ស ប្រធានរដ្ឋ ស៊ី ជិនពីង បានអះអាងពីការត្រៀមខ្លួនជាស្រេចរក្សាការ ផ្លាស់ប្តូរយុទ្ធសាស្ត្រជាមួយវៀតណាម ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង ព្រមទាំង នាំទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងសហ គមន៍ចែករំលែកអនាគតចិន-វៀតណាម ប្រកបដោយអត្ថន័យជាយុទ្ធសាស្ត្រឱ្យកាន់តែ ស៊ីជម្រៅថែមទៀត៕