នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ចាប់ផ្តើមរបៀបវារៈនៅអាមេរិក
(VOVWORLD) -នាព្រឹកថ្ងៃទី២៩ឧសភា (តាមម៉ោងអាមេរិកនិងយប់ថ្ងៃទី២៩ឧសភាតាមម៉ោង វៀតណាម) នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បាន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិ បាលវៀតណាម អញ្ជើញមកដល់ព្រលានយន្ត ហោះ Kennedy ទីក្រុងញូវយ៉ក ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសហរដ្ឋ អាមេរិក តាមសេចក្តីអញ្ជើញរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ។
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ចាប់ផ្តើមរបៀបវារៈនៅអាមេរិក |
យោងតាមរបៀបវារៈ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc នឹងអញ្ជើញ ជួបចរចារជាមួយប្រធានាធិបតី លោក Donald Trump ជួបសំណេះសំណាលជាមួយ សមាជិកសភា រដ្ឋមន្ត្រីអាមេរិកមួយចំនួន ជួបប្រាស្រ័យជាមួយសហគ្រាសអាមេរិក និងសហគមន៍ជនវៀតណាមនៅអាមេរិកទៀតផង។
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញទស្សនាទីក្រុងញូវយ៉ក ជួបពិភាក្សាជាមួយអគ្គលេខាធិការអង្គ ការសហប្រជាជាតិ លោក Antonio Guterres និងចូលរួមពិធីរំលឹកខួបលើកទី៤០នៃ ទិវាវៀតណាមចូលរួមអង្គការសហប្រជាជាតិផងដែរ៕