នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh៖ ធានាការងារការពារ ថែទាំសុខភាពប្រជាជន បង្ការទប់ស្កាត់និងព្យាបាលជំងឺរាតត្បាត
(VOVWORLD) - នាព្រឹកថ្ងៃទី៥ ខែកក្កដា អញ្ជើញថ្លែងក្នុងកិច្ចប្រជុំលើកទី១៥ នៃគណៈកម្មាធិការ ជាតិដឹកនាំការបង្ការទប់ស្កាត់ជំងឺ កូវីដ-១៩ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ប្រធានគណៈកម្មាធិការដឹកនាំ បានឲ្យដឹងថា នាពេលកន្លងមកបានកើត មានវ៉ារ្យ៉ង់ថ្មីនៅប្រទេសជាច្រើនលើពិភពលោក និងក្នុងតំបន់ មានប្រទេសខ្លះដែលកត់ ត្រាករណីឆ្លងថ្មីរាប់សែនករណីជារៀងរាល់ថ្ងៃ។
ទិដ្ឋភាពនៅកិច្ចប្រជុំ។ (រូបថត៖ VOV) |
លោកនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ការបង្ការជំងឺរាតត្បាតនៅតែជាមូលដ្ឋានគ្រឹះ យុទ្ធសាស្ត្រ យូរអង្វែងនិងមានលក្ខណៈ សម្រេចកំណត់ ប្រសិនបើការបង្ការជំងឺរាតត្បាតបានយ៉ាងល្អ គឺមិនត្រូវការទប់ស្កាត់ការ រីករាលដាលទៀតឡើយ។ ក្នុងនោះ ស្ថានភាពជាក់ស្ដែងបានបង្ហាញថា វ៉ាក់សាំង នៅតែជាអាវុធដ៏សែនសំខាន់ រួមជាមួយនឹងការពង្រឹង លើកកម្ពស់សមត្ថភាព សុខាភិបាលការពារនិងសុខាភិបាលថ្នាក់មូលដ្ឋាន។ ការចាក់វ៉ាក់សាំង គឺជាសិទ្ធិ ផល ប្រយោជន៍ ទំនួលខុសត្រូវ និងកាតព្វកិច្ចរបស់មនុស្សម្នាក់ៗ ដើម្បីការពារខ្លួនឯង ក្រុម គ្រួសារ និងសហគមន៍។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យធានាការងារការពារ និង ថែទាំសុខភាពប្រជាពលរដ្ឋ បង្ការទប់ស្កាត់និងព្យាបាលជំងឺរាតត្បាតផ្សេងៗទៀត៕