|
នាយករដ្ឋមន្ត្រីវៀតណាមស្នើអោយជំនះពុះពារលើផលវិបាកដោយទឹកជំនន់នៅតំបន់ភូមិភាគកណ្ដាល |
(VOV)_នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ទើបនឹងចេញសារលិ
ខិតស្ដីអំពីការជំនះពុះពារលើផលវិបាកដោយភ្លៀងទឹកជំនន់ នៅភូមិភាគកណ្ដាលវៀត
ណាម និងទប់ទល់បន្ទាន់ជាមួយខ្យល់ព្យុះ Sarika។ ក្នុងសារលិខិតនេះបានលើកច្បាស់ ថា៖ នាបច្ចុប្បន្ន ខ្យល់ព្យុះ Sarika អាចបកបោកទៅលើដីគោកវៀតណាម ក្នុងរយពេល
២ថ្ងៃខាងមុខនេះ។ ក្រៅពីនោះ ខ្យល់ព្យុះមួយទៀតមានឈ្មោះអន្តរជាតិហោះថា HAIMA
កំពុងកើតមានឡើងនៅតំបន់ខាងលិច ប៉ាស៊ីហ្វីក ក៏កំពុងខ្លាំងឡើងៗ នឹងអាចមាន
ផលប៉ះពាល់ផ្ទាល់នៅតំបន់សមុទ្រខាងកើត។ ដើម្បីកាត់បន្ថយផលវិបាកដោយខ្យល់
ព្យុះបង្កឡើងនេះ នាយករដ្ឋមន្ត្រីបានស្នើអោយបណ្ដាខេត្តចាប់ពីខេត្ត Nghe An ដល់
ខេត្ត Thua Thien Hue (ភាគកណ្ដាលវៀតណាម) ត្រូវជំនះពុះពារលើផលវិបាកដោយ
ខ្យល់ព្យុះកន្លងទៅ ប្រមូលផ្តុំស្វែងរកមនុស្សបាត់ខ្លួន ស្ដាផលិតកម្ម អាជីវកម្ម ឡើង
វិញ។ បណ្ដាគណៈកម្មាធិការបញ្ជាណែនាំមជ្ឈឹម ដល់មូលដ្ឋាន ទទួលបន្ទុកអំពីការទ
ប់ទល់និងប្រឆាំងគ្រោះធម្មជាតិ ត្រូវតាមដានស្ថានភាពខ្យល់ព្យុះ ទឹកជំនន់ និងជូន
ដំណឹងអោយទាន់ពេលវេលា។
ចំពោះការខូចខាតដោយខ្យល់ព្យុះ នៅខេត្ត Ha Tinh , Quang Binh គណៈកម្មា
ធិការអចិន្ត្រៃយ៍ គណៈកម្មាធិការមជ្ឈឹមរណសិរ្យមាតុភូមិវៀតណាម បានជួយឧបត្ថម្ភ
ទឹកប្រាក់ចំនួនមួយពាន់លានដុង។ក្រសួងឧស្សាហ ពាណិជ្ជកម្ម ជួយឧបត្ថម្ភខេត្ត Ha
Tinh, Quang Binh ទឹកប្រាក់ចំនួន៧០០លានដុង៕