នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់ផ្លូវតភ្ជាប់ Can Tho និងខេត្ត Kien Giang
|
នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់ផ្លូវតភ្ជាប់ Can Tho និងខេត្ត Kien Giang |
(VOV)_នាថ្ងៃទី១៧ មករា នៅស្រុក Chau Thanh ខេត្ត Kien Giang ក្រសួងគម
នាគមន៍បានបើកការដ្ឋានសាងសង់គំរោងការណ៍កសាងខ្សែផ្លូវ Lo Te – Rach Soi
តភ្ជាប់ទីក្រុង Can Tho និងខេត្ត Kien Giang ។ អញ្ជើញចូលរួមពិធីនេះនាយករដ្ឋមន្ត្រី
លោក Nguyen Tan Dung បានលើកច្បាស់ថា៖ នេះគឺជាកំណាត់ផ្លូវមួយ នៃខ្សែផ្លូវ
ជាតិហូជីមិញ បំរើគោលដៅការពារជាតិ សន្តិសុខ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម រវាង
តំបន់នានាក្នុងទូទាំងប្រទេស។ នាយករដ្ឋមន្ត្រី លោក Nguyen Tan Dung សង្កត់ធ្ងន់ថា៖
“ ខ្សែផ្លូវនេះនឹងដើរតួនាទីដ៏សែនសំខាន់ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច វប្បធម៌
សង្គម និងសន្តិសុខជាតិ សំរាប់ខេត្ត Kien Giang កាត់បន្ថយរយៈពេលធ្វើដំណើរពី
Rach Gia ទៅកាន់ទីក្រុងហូជីមិញ និងបើកទូលាយទំនាក់ទំនង រវាងបណ្ដាខេត្តនៅ
តំបន់ដីសណ្តទន្លេ Cuu Long ៕”