នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញចូលរួមពិធីបង្កើតខេត្ត Binh Phuoc
|
នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញចូលរួមពិធីបង្កើតខេត្ត Binh Phuoc |
(VOV)_ពិធីនេះបានប្រព្រឹត្តទៅនាថ្ងៃទី២មករាឆ្នាំ២០១៧ នៅទីរួមខេត្ត Dong
Xoai ខេត្ត Binh Phuoc (ភាគខាងត្បូងវៀតណាម)។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអោយដឹងថា៖ក្នុង ឆ្នាំ ១៩៩៧ Binh
Phuoc ជាតំងបន់មួយមានប្រាក់ចំណូលទាប ស្មើនឹងពាក់កណ្ដាលប្រាក់ចំណូល
មធ្យមក្នុងទូទាំងប្រទេស។ ប៉ុន្តែក្រោយរយពេល២០ឆ្នាំ កសាងនិងអភិវឌ្ឍន៍ GDP
មធ្យមរបស់មនុស្សម្នាក់ របស់ខេត្ត បានកើន៨ដង ខ្ពស់ជាងកំរិតមធ្យមរបស់ប្រ
ទេស ការប្រមូលប្រាក់ថវិការដ្ឋកើន២៤ដង។ ស្ដីអំពីទិសដៅអភិវឌ្ឍន៍របស់ Binh
Phuoc នាពេលខាងមុខនេះ នាយករដ្ឋមន្ត្រីបានចាត់ទុកថា៖ ខេត្តត្រូវខំប្រឹងប្រែង
ក្លាយទៅជាខេត្តឈានទៅមុខ ក្នុងការផ្លាស់ប្តូរថ្មី និងសម្បូរធូធារក្នុងតំបន់ប៉េក
ខាងកើតភូមិភាគខាងត្បូងវៀតណាម និងទូទាំងប្រទេស។ ក្រៅពីនោះ Binh Phuoc
ក៏ត្រូវធ្វើអាជីវកម្មនិងពង្រីកឧត្តមភាពរបស់ខ្លួនអំពីភូមិសាស្ត្រ ជាស្ពានតភ្ជាប់
ជាមួយតំបន់ Tay Nguyen និងកម្ពុជាដើម្បីអភិវឌ្ឍន៍ដែរ៕