នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥ទិវាប្រពៃណីផ្នែកឧស្សាហ ពាណិជ្ជកម្ម
|
នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥ទិវាប្រពៃណីផ្នែកឧស្សាហ ពាណិជ្ជកម្ម |
(VOV)_នារសៀលថ្ងៃទី១៥ ឧសភា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen
Xuan Phuc បានអញ្ជើញចូលរួមពិធីរំលឹកខូបអនុស្សាវរីយ៍ លើកទី៦៥ទិវាប្រពៃណីផ្នែក
ឧស្សាហ ពាណិជ្ជកម្មវៀតណាម។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen
Xuan Phuc បានស្នើអោយផ្នែកឧស្សាហ ពាណិជ្ជកម្មវៀតណាម ត្រូវបន្តកែលំអរបរិយា
កាសធ្វើអាជីវកម្ម លើកកំពស់សមត្ថភាពប្រកួតប្រជែងជាតិ អនុវត្តល្អគំរោងផែន
ការរៀបចំរចនាសម្ព័ន្ធផ្នែកឧស្សាហ ពាណិជ្ជកម្មឡើងវិញ។ ចំពោះផលិតកម្មឧស្សាហ
កម្ម នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានបញ្ជាណែនាំថា៖
“ យើងត្រូវប្រមូលផ្តុំអភិវឌ្ឍន៍ផលិតកម្ម ឧស្សាហកម្ម តាមជំរៅ បង្កើតបាននូវផ
លិតផលមានតំលៃខ្ពស់ជាជំហានៗ បង្កើនកម្លាំងប្រកួតប្រជែង និងតភ្ជាប់អង្គភាព
អាជីវកម្មជាមួយគ្នា។ ជំរុញការអភិវឌ្ឍន៍ឧស្សាហកម្មឧបត្ថម្ភ ចំពោះផ្នែកមុខព្រួញមួយចំនួន ពិនិត្យ វាយតំលៃ និងប្តេជ្ញាលុបចោលរាល់គំរោងការណ៍វិនិយោគគ្មានប្រសិទ្ធិ
ភាព យកចិត្តទុកដាក់ចំពោះផលិតកម្មជាមួយកិច្ចការពារបរិស្ថាន។”
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក៏បានស្នើអោយផ្នែកឧស្សាហ ពាណិជ្ជ
កម្មត្រូវជំរុញខ្លាំងការអនុវត្តកម្មវិធីធ្វើសកម្មភាពយុទ្ធសាស្ត្រនាំចេញ នាំចូលមុខទំនិញ
ដំណាក់កាល ២០១១-២០២០ ចក្ខុវិស័យដល់ឆ្នាំ២០៣០។ រួមជាមួយនោះ ផ្នែកឧស្សាហ
ពាណិជ្ជកម្មត្រូវជំរុញខ្លាំងការងារគ្រប់គ្រងទីផ្សារ ទប់ស្កាត់ការជួញដូរខុសច្បាប់ ការ
លក់បង្ខួចតំលៃ ធានាសិទ្ធិនិងផលប្រយោជន៍ត្រឹមត្រូវរបស់អ្នកប្រើប្រាស់៕