នាយករដ្ឋមន្ត្រីអង់គ្លេសអំពាវនាវរៀបចំការបោះឆ្នោតសកលនាថ្ងៃទី ៨ មិថុនា
|
នាយករដ្ឋមន្ត្រីអង់គ្លេសអំពាវនាវរៀបចំការបោះឆ្នោតសកលនាថ្ងៃទី ៨ មិថុនា (VNA) |
(VOVworld) – នាថ្ងៃទី ១៨ មេសា នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានអំពាវនាវរៀបចំការបោះឆ្នោតសកលមុនកាលកំណត់ នាថ្ងៃទី ៨ មិថុនា ខាងមុខ។ សេចក្តីប្រកាសរបស់លោស្រី May ត្រូវបាននាំចេញ ក្នុងកាលៈទេសៈ ដែលអង់គ្លេសកំពុងពន្លឿនដំណើរការចរចារចាកចេញពីសហភាពអឺរ៉ុប (EU) ឬ ហៅថា Brexit។ នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានអះអាង ថា៖ នេះគឺជាវិធានការតែមួយគត់ដើម្បីធានានយោបាយស្ថិរភាពនាអនាគត ក្នុង ពេលដែល អង់គ្លេសកំពុងចរចារអំពី Brexit ជាមួយ EU។ នាថ្ងៃទី ១៩ មេសា លោកស្រី Theresa May នឹងប្រកាសគំរោងច្បាប់ដែលនឹងបើកចេញផ្លូវសំរាប់ ការបោះឆ្នោតសកលមុនកាលកំណត់។ តាមការកំណត់បច្ចុប្បន្នរបស់អង់គ្លេសថា ការបោះឆ្នោតសកលខាងមុខននៃប្រទេសនេះនឹងប្រព្រឹត្តទៅនាឆ្នាំ ២០២០៕