នាយករដ្ឋមន្ត្រីអញ្ជើញទៅត្រួតពិនិត្យគំរោងការណ៍បោះនាវាគ្រប់គ្រងការនេសាទនៅខេត្ត QUANG NINH
|
នាយករដ្ឋមន្ត្រីអញ្ជើញទៅត្រួតពិនិត្យគំរោងការណ៍បោះនាវាគ្រប់គ្រងការនេសាទនៅខេត្ត QUANG NINH(http://baodientu.chinhphu.vn/) |
(VOV)_នាព្រឹកថ្ងៃទី៤ មិថុនា នៅខេត្ត Quang Ninh (ភាគខាងជើងវៀតណាម) នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានអញ្ជើញទៅបំពេញការងារ នៅអគ្គក្រុមហ៊ុនឧស្សាហកម្មបោះនាវា ស្ដីអំពីគំរោងការណ៍បោះនាវាសំរាប់កង
កម្លាំង គ្រប់គ្រងនេសាទ បំពេញភារកិច្ចនៅលើសមុទ្រ។ នាយករដ្ឋមន្ត្រី Nguyen
Tan Dung ក៏បានទៅត្រួតពិនិត្យគំរោងការណ៍បោះនាវាគ្រប់គ្រងការនេសាទចំនួន
២គ្រឿង ផងដែរ។
លោក Nguyen Tan Dung បានអះអាងថា៖បក្ស រដ្ឋ បានមានសេចក្ដីសម្រេច
ចិត្តអំពី យុទ្ធសាស្ត្រសមុទ្រវៀតណាម ដែលក្នុងនោះស្នើអភិវឌ្ឍន៍យ៉ាងរឹងមាំផ្នែក បោះនាវាដើម្បីបំពេញតម្រូវការនាបច្ចុប្បន្ន។ នាយករដ្ឋមន្ត្រីចាត់ទុកថា៖ ដើម្បី
បន្តពង្រីក ប្រសិទ្ធិភាពតទៅទៀតផ្នែកបោះនាវា ត្រូវបំពេញតម្រូវការអំពីនាវាចរណ៍
ផង និងបំពេញ តម្រូវការអំពីកិច្ចការពារប្រទេសជាតិ សន្តិសុខផង អគ្គក្រុមហ៊ុន ឧស្សាហកម្មបោះនាវាត្រូវរៀបចំរចនាសម្ព័ន្ធឡើងវិញ រៀបចំផែនការផលិតកម្ម
អោយសមស្រប ប្រមូលផ្តុំជំរុញល្បឿនគំរោងការណ៍បោះនាវាថ្មីយ៉ាងឆាប់ៗ៕