នាយករដ្ឋមន្ត្រីអូស្ត្រាលីអញ្ជើញទៅបំពេញទស្សនកិច្ចនៅទ្វីបអាស៊ីនិងអឺរ៉ុប

នាយករដ្ឋមន្ត្រីអូស្ត្រាលីអញ្ជើញទៅបំពេញទស្សនកិច្ចនៅទ្វីបអាស៊ីនិងអឺរ៉ុប - ảnh 1
នាយករដ្ឋមន្រ្តីអូស្ត្រាលីលោក Malcolm Turnbull (រូបថត៖Getty Image)

(VOVworld) - នាថ្ងៃទី១១ វិច្ឆិកា នាយករដ្ឋមន្រ្តីអូស្ត្រាលីលោក Malcolm Turnbull បាន
អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅឥណ្ឌូនេស៊ី ដែលជាទី មកដល់ដំបូងក្នុង
ដំណើរទស្សនកិច្ចក្នុងរយៈពេល១២ថ្ងៃនៅប្រទេសអាស៊ីនិង អឺរ៉ុបចំនួន៥។ក្នុងក្រប
ខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះ នាយករដ្ឋមន្រ្តីលោក Turnbull នឹងមានជំនួបចរ
ចារជាមួយប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo អំពីកិច្ចសហប្រតិបត្តិការ
ពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរ។
ក្រោយពីឥណ្ឌូនេស៊ី លោក Turnbull នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅអាល្លឺម៉ង់
នាថ្ងៃទី១៣ វិច្ឆិកា ចូលរួមសន្និសីទកំពូលរបស់បណ្ដាខឿនសេដ្ឋកិច្ច អភិវឌ្ឍន៍និង
ទើបលេចចេញពិភពលោក (G២០) នៅទួកគីចាប់ពីថ្ងៃទី១៥ដល់ ថ្ងៃទី១៦ វិច្ឆិកា
សន្និសីទវេទិការសហប្រតិបតិ្តការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក នៅ ហ្វីលីពីនចាប់ពី
ថ្ងៃទី១៨ដល់ថ្ងៃទី១៩ វិច្ឆិកា និងសន្និសីទកំពូលតំបន់អាស៊ីបូព៌ា នៅម៉ាឡេស៊ីចាប់
ពីថ្ងៃទី២១ដល់ថ្ងៃទី២២ វិច្ឆិកា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ