នាយករដ្ឋមន្ត្រី៖ បើខេត្តក្រុងនីមួយៗមានសុវត្ថិភាពចរាចរណ៍ ប្រទេសទាំងមូលនឹងមានសុវត្ថិភាពចរាចរណ៍
(VOVWORLD) - នាព្រឹកថ្ងៃទី ២២ កញ្ញា ក្នុងកម្មវិធីការងារនៅទីក្រុង Bac Ninh នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញចូលរួមសន្និសីទបូកសរុបរយៈពេល ១ ឆ្នាំនៃការកសាង “ខេត្តសុវត្ថិភាពចរាចរណ៍”។
សន្និសីទបូលសរុបរយៈពេលមួយឆ្នាំនៃការកសាង “ខេត្តសុវត្ថិភាពចរាចរណ៍” បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២២ កញ្ញា នៅ Bac Ninh (រូបថត៖ VOV) |
ថ្លែងក្នុងពិធីនោះ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា សុវត្ថិភាពចរាចរណ៍ គឺជាខ្លឹមសារសំខាន់ក្នុងការងារធានាសន្តិសុខនិងសុវត្ថិភាពសង្គម។ ការជំរុញការអនុវត្តបច្ចេកវិជ្ជាថ្មីក្នុងការគ្រប់គ្រងសណ្តាប់ធ្នាប់ចរាចរណ៍និងសុវត្ថិភាព រួមចំណែកក្នុងការធានាសន្តិសុខនិងសុវត្ថិភាពរបស់មនុស្ស ក្នុងនិន្នាការទូទៅនៃការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍និងបញ្ញាសិប្បនិម្មិតក្នុងសកម្មភាពសេដ្ឋកិច្ចសង្គមជាទូទៅ។
នាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីស្នើដល់គ្រប់ថ្នាក់ សាខា និងមូលដ្ឋាន ពង្រឹងការដឹកនាំ ត្រួតពិនិត្យ និងជំរុញអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយ សេចក្តីណែនាំរបស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ ស្តីពីការធានាសណ្តាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍។ ទន្ទឹមនឹងនោះ សុក្រិតប្រព័ន្ធច្បាប់ បង្កើនការផ្សព្វផ្សាយ ការអប់រំច្បាប់ ប្រមូលផ្តុំធនធានលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ធានាបាននូវសមកាលកម្ម ការតភ្ជាប់និងមធ្យោបាយដឹកជញ្ជូនប្រកបដោយសុខដុមរមនា ក្នុងគោលបំណងគឺគ្រប់ខេត្ត-ក្រុងសុទ្ធតែជាខេត្តក្រុងដែលមានសុវត្ថិភាពចរាចរណ៍។
ក្រោយរយៈពេលជាង១ឆ្នាំ ដែលខេត្ត Bac Ninh អនុវត្តន៍សាកល្បងក្នុងការកសាង "ខេត្តសុវត្ថិភាពចរាចរណ៍"មក គ្រោះថ្នាក់ចរាចរណ៍បានថយចុះ ១៦% ចំនួនអ្នកស្លាប់ ២០% និងរបួស ១៩% បើធៀបនឹងពេលមុនៗ។