នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញអញ្ជើញចូលរួមពិធីតាំងបង្ហាញនិងឧទ្ទេនាមរថយន្ត Vinfast នៅ UAE

(VOVWORLD) - ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅអេមីរាតអារ៉ាប់រួម (UAE) នារសៀលថ្ងៃទី ២៧ តុលា (ម៉ោងក្នុងស្រុក) នៅរដ្ឋធានី Abu Dhabi នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញបានចូលរួមកម្មវិធីតាំងបង្ហាញនិងឧទ្ទេសនាមរថយន្ត Vinfast នៅ UAE។

នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញអញ្ជើញចូលរួមពិធីតាំងបង្ហាញនិងឧទ្ទេនាមរថយន្ត Vinfast នៅ UAE - ảnh 1លោកនាយករដ្ឋមន្ត្រី ហ្វាម មីញ ជីញទៅទស្សនាស្តង់តាំងបង្ហាញរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Vinfast (រូបថត៖ VOV)

លោកនាយករដ្ឋមន្ត្រីជឿជាក់ថា ប្រជាជនអេមីរ៉ាតអារ៉ាប់រួមនឹងចូលចិត្ត និងប្រើប្រាស់រថយន្តទំនើប ផាសុកភាព ស្និទ្ធស្នាលជាមួយបរិស្ថាន តម្លៃ សមរម្យរបស់ Vinfast។  ទន្ទឹមនឹងនោះ ស្រឡាញ់និងប្រើប្រាស់ផលិតផល វៀតណាមកាន់តែច្រើន ជំរុញនិងបង្កើតទំនាក់ទំនងរវាងសេដ្ឋកិច្ចទាំងពីរ តភ្ជាប់សង្វាក់ផលិតកម្ម និងសង្វាក់ផ្គត់ផ្គង់ បង្កើតលក្ខខណ្ឌសម្រាប់ប្រជាជនទទួលបានបទពិសោធន៍ផលិតផលវៀតណាមប្រកបដោយគុណភាពរបស់គ្នាទៅវិញទៅមក។

នៅក្នុងព្រឹត្តិការណ៍នេះ Vingroup បានឧទ្ទេសនាមរថយន្តអគ្គិសនីឆ្លាតវៃដែលផលិតដោយ Vinfast រួមមានៈ VF3, VF8, VF9, VFWild; ទន្ទឹមនឹងនោះ ការណែនាំអំពីគោលនយោបាយក្រោយពេលលក់ និងគោលការណ៍អនុគ្រោះផ្សេងទៀតសម្រាប់អតិថិជនដែលប្រើប្រាស់យានជំនិះ Vinfast៕

ប្រតិកម្មទៅវិញ

ផ្សេងៗ