នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ ជួបធ្វើការជាមួយសាជីវកម្មនាំមុខគេរបស់ឥណ្ឌា

(VOVWORLD) - ក្នុងកម្មវិធីការងារនៅប្រទេសឥណ្ឌា (ថ្ងៃទី ៣០ ខែកក្កដា ដល់ថ្ងៃទី ១ សីហា) នាព្រឹកថ្ងៃទី ៣១ ខែកក្កដា (ម៉ោងក្នុងតំបន់) នៅរដ្ឋធានីញ្ញូដេលី (ប្រទេសឥណ្ឌា) នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាមមិញ ជិញ បានជួបធ្វើការជាមួយថ្នាក់ដឹកនាំសាជីវកម្មឥណ្ឌានាំមុខគេលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ថាមពល បច្ចេកវិទ្យាឱសថ តាមនោះ អំពាវនាវឱ្យសាជីវកម្មវិនិយោគលើគម្រោងធំៗ បច្ចេកវិទ្យាខ្ពស់ មានចរិតលក្ខណៈរីកសាយភាយនៅក្នុងប្រទេសវៀតណាម។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ ជួបធ្វើការជាមួយសាជីវកម្មនាំមុខគេរបស់ឥណ្ឌា - ảnh 1នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ  អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំក្រុមអាដានីគ្រុបរបស់ឥណ្ឌា (រូបថត៖ VOV)

នៅក្នុងជំនួបជាមួយលោកហ្គោតា អាដានី (Gautam Adani) ប្រធានក្រុមហ៊ុនអាដានី គ្រុប (Adani Group) និងថ្នាក់ដឹកនាំនៃក្រុមហ៊ុន អាដានី គ្រុប ជាសាជីវកម្មធំជាងគេមួយរបស់ឥណ្ឌា ដែលប្រតិបត្តិការលើវិស័យវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ ការដឹកជញ្ជូន ថាមពល លោកនាយករដ្ឋមន្រ្តីបានស្តាប់របាយការណ៍ស្តីពីគម្រោងដែលក្រុមហ៊ុនអាដានីគ្រុប កំពុងអនុវត្តសកម្មភាពវិនិយោគនៅកំពង់ផែ Lien Chieu ទីក្រុង Da Nang ជាមួយនឹងទុនវិនិយោគសរុបរំពឹងថានឹងឈានដល់ ២ ពាន់លានដុល្លារអាមេរិក។ ក្រៅពីនោះ អាដានីគ្រុប ក៏ចង់ដាក់ពង្រាយសកម្មភាពវិនិយោគថាមពលនៅ Binh Thuan ជាពិសេសគម្រោងថាមពលកំដៅ Vinh Tan ៣ ជាមួយនឹងទុនវិនិយោគដែលរំពឹងទុកសរុបចំនួន ២,៨ ពាន់លានដុល្លារ; សហការជាមួយក្រុមហ៊ុន SOVICO Group របស់វៀតណាម វិនិយោគលើអាកាសយានដ្ឋាន ជាពិសេសព្រលានយន្តហោះ Chu Lai និង Long Thanh ព្រមទាំងវិនិយោគសាងសង់មជ្ឈមណ្ឌលដឹកជញ្ជូននៅវៀត ណាម។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ ជួបធ្វើការជាមួយសាជីវកម្មនាំមុខគេរបស់ឥណ្ឌា - ảnh 2នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ អញ្ជើញជួបធ្វើការជាមួយលោក P. Ramesh Babu ប្រធានក្រុមហ៊ុន SMS Pharmaceuticals Group និងសមាជិកជាន់ខ្ពស់មួយចំនួននៃក្រុម (រូបថត៖ VOV)

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញ បានស្វាគមន៍ចំពោះផែនការរបស់ក្រុមហ៊ុន ក្នុងកិច្ចសហប្រតិបត្តិការវិនិយោគ និងពង្រីកការវិនិយោគនៅវៀតណាមនាពេលខាងមុខ ដោយអះអាងថា វៀតណាមនឹងបង្កើតគ្រប់លក្ខខណ្ឌអំណោយផលសម្រាប់វិនិយោគិនបរទេសចូលរួមវិនិយោគលើ គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅវៀតណាមដូចជា៖ ផ្លូវល្បឿនលឿន , អាកាសយានដ្ឋាន, កំពង់ផែសមុទ្រ, ផ្លូវរថភ្លើងល្បឿនលឿន, រថភ្លើងក្រោមដី, មេត្រូ, មជ្ឈមណ្ឌលឡូជីស្តិក... ។ នាយករដ្ឋមន្ត្រីបានស្នើឲ្យ អាដានីគ្រុបបណ្តាក់ទុនវិនិយោគលើដើមទុន និងនាំមកប្រទេសវៀតណាម បច្ចេកវិទ្យាទំនើប បច្ចេកវិទ្យាថ្មី បច្ចេកវិទ្យាខ្ពស់ បច្ចេកវិទ្យាស្អាត ការគ្រប់គ្រងទំនើប មានតម្លៃបន្ថែមខ្ពស់ មានការតភ្ជាប់បណ្តាញផលិតកម្ម និងការផ្គត់ផ្គង់ជាសកល។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ ជួបធ្វើការជាមួយសាជីវកម្មនាំមុខគេរបស់ឥណ្ឌា - ảnh 3នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ ទទួលជួបលោក Dharmesh Shah ប្រធានស្ថាបនិកក្រុមហ៊ុន BDR Pharmaceutical Group (រូបថត៖ VOV)

បន្ទាប់មក លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញ បានធ្វើការជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន សាជីវកម្ម SMS Pharmaceuticals និងក្រុមហ៊ុន Sri Avantika Contractors ដែលប្រតិបត្តិការលើវិស័យរ៉ែ ឱសថ ហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម ...។ ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះលទ្ធផលដែលសម្រេចបាន ក៏ដូចជាផែនការរបស់ក្រុមក្នុងកិច្ចសហប្រតិបត្តិការ វិនិយោគ គាំទ្រ និងផ្ទេរបច្ចេកវិទ្យាជាមួយវៀតណាមនាពេលខាងមុខ ដោយស្នើឱ្យក្រុមបន្តធ្វើការជាមួយក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ ដើម្បីអនុវត្តគម្រោងក្នុង វិធីជាក់ស្តែង និងមានប្រសិទ្ធភាព។

នាព្រឹកថ្ងៃទី៣១ ខែកក្កដានេះ នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ បានជួបធ្វើការជាមួយលោក Dharmesh Shah ប្រធាននិងជាស្ថាបនិក BDR Group និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃ BDR Group ដែលប្រតិបត្តិការក្នុងវិស័យផលិតឱសថ ឱសថព្យាបាលជំងឺមហារីក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ