នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញ អញ្ជើញទទួលជួបរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងរ៉ែរបស់អារ៉ាប៊ីសាអូឌីត

(VOVWORLD) - នាថ្ងៃទី ៣០ តុលា នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មីញ ជីញបានអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងរ៉ែរបស់អារ៉ាប៊ីសាអូឌីត លោក Bander Alkhorayf ប្រធានគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-អារ៉ាប៊ីសាអូឌីត។

នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញ អញ្ជើញទទួលជួបរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងរ៉ែរបស់អារ៉ាប៊ីសាអូឌីត - ảnh 1នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញ ទទួលជួបរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងរ៉ែ អារ៉ាប៊ីសាអូឌីត (រូបថត៖ VOV)

លោកនាយករដ្ឋមន្ត្រី ហ្វាម មីញ ជីញបានស្នើថា ភាគីទាំងពីរបន្តចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កិច្ចព្រមព្រៀងការពារការវិនិយោគ កិច្ចព្រមព្រៀងនាំពលករវៀតណាមទៅកាន់អារ៉ាប៊ីសាអូឌីត និងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការវប្បធម៌ អប់រំ តភ្ជាប់សេដ្ឋកិច្ចទាំងពីរយ៉ាងខ្លាំងក្លា ថែមទៀត ជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យឡើងដល់ចន្លោះពី ៥ ទៅ ១០ ពាន់ លានដុល្លារអាមេរិកក្នុងប៉ុន្មានឆ្នាំខាងមុខ។

រីឯខ្លួនវិញ លោករដ្ឋមន្ត្រី Bander Alkhorayf បានឲ្យដឹងថា លោកនឹងធ្វើការជាមួយភ្នាក់ងារនៃភាគីទាំងពីរ ដើម្បីលើកកម្ពស់ និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដែលសមស្របនឹងទំនាក់ទំនងនយោបាយ និងការទូតរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យរថយន្ត បច្ចេកវិទ្យាខ្ពស់ ការកែច្នៃម្ហូបអាហារ ឱសថ វ៉ាក់សាំង , រ៉ែ, ហាឡាល់។ រដ្ឋមន្ត្រី Bander Alkhorayf សង្ឃឹមថា វៀតណាមនឹងចូលរួមវេទិការរុករករ៉ែនាពេលអនាគត ដោយអារ៉ាប៊ីសាអូឌីតរៀបចំនៅឆ្នាំ២០២៥។

អារ៉ាប៊ីសាអូឌីតបច្ចុប្បន្នជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់វៀតណាមនៅក្នុងតំបន់មជ្ឈិមបូព៌ា (ទំហំពាណិជ្ជកម្មទ្វេភាគីនៅឆ្នាំ ២០២៣ នឹង ឈានដល់ជិត ២,៧ ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះវៀតណាមនាំចេញប្រហែល ១,១ ពាន់លានដុល្លារអាមេរិក៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ