នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញ អញ្ជើញមកដល់សហព័ន្ធរុស្ស៊ីចាប់ផ្តើមចូលរួមកិច្ចប្រជុំ BRICS បើកទូលាយ

(VOVWORLD) - នាព្រឹកថ្ងៃទី ២៣ ខែតុលានេះ យន្តហោះពិសេសដឹកលោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញ បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Kazan នៃសាធារណៈរដ្ឋ Tatarstan សហព័ន្ធរុស្ស៊ី ដោយចាប់ផ្តើមដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំនៃបណ្តា BRICS បើកទូលាយ តាមការអញ្ជើញរបស់ប្រធានសហព័ន្ធរុស្ស៊ី លោក Vladimir Putin ប្រធានក្រុម BRICS ឆ្នាំ ២០២៤។
នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញ អញ្ជើញមកដល់សហព័ន្ធរុស្ស៊ីចាប់ផ្តើមចូលរួមកិច្ចប្រជុំ BRICS បើកទូលាយ - ảnh 1រុស្សីទទួលស្វាគមន៍លោកនាយករដ្ឋមន្ត្រី ហ្វាម មីញ ជីញ ជាមួយនឹងពិធីជូនចំពោះភ្ញៀវកិត្តិយស (រូបថត៖ VOV)

នេះជាលើកទីមួយហើយដែលប្រមុខរដ្ឋាភិបាលវៀតណាមបានចូលរួមកិច្ចប្រជុំ BRICS ហើយក៏ជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកនាយករដ្ឋមន្ត្រីហ្វាម មិញ ជិញ ក្នុងដំណែងថ្មី ទៅកាន់សហព័ន្ធរុស្ស៊ី។ តាមគម្រោង ក្នុងដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញនឹងចូលរួម និងថ្លែងសុន្ទរកថាក្នុងសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំ BRICS បើកទូលាយ និងសម័យប្រជុំនានា។ ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ នឹងមានជំនួប ទ្វេភាគីជាមួយថ្នាក់ដឹកនាំនៃប្រទេសម្ចាស់ផ្ទះរុស្ស៊ី និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេស/អង្គការអន្តរជាតិដែលចូលរួមកិច្ចប្រជុំ BRICS លើកនេះ; ជួបជាមួយតំណាងសហគមន៍វៀតណាមនៅរុស្ស៊ី; ទទួល ជួបអង្គភាពអាជីវកម្មរុស្ស៊ីមួយចំនួន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ