នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុនផ្សព្វផ្សាយ Maekyung

(VOVWORLD) -នៅក្នុងជំនួបជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុនផ្សព្វផ្សាយ Maekyung (កូរ៉េខាងត្បូង) លោក Chang Dae Whan នាថ្ងៃទី៥ធ្នូនៅទីក្រុងហាណូយ នាយក រដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វៀតណាមស្វាគមន៍វិនិ យោគិនបរទេសទាំងអស់ ក្នុងនោះ មានវិនិយោគិនកូរ៉េខាងត្បូង។ 
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុនផ្សព្វផ្សាយ Maekyung - ảnh 1 ទិដ្ឋភាពនៃជំនួប

លោកនាយក រដ្ឋមន្ត្រីបានសូមឲ្យសម្ព័ន្ធក្រុមហ៊ុន Maekyung ក្នុងនាមជាសម្ព័ន្ធក្រុមហ៊ុនផ្សព្វ ផ្សាយនោះ នឹងជូនដំណឹងដល់វិនិយោគិនកូរ៉េខាងត្បូងអំពីបរិយាកាសវិនិយោគ ធ្វើអាជីវកម្មដ៏ងាយស្រួលនៅវៀត ណាម។ ក្រៅពីកិច្ចសហប្រតិបត្តិការលើវិស័យ ពាណិជ្ជកម្មនិងវិនិយោគ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc មានបំណង ថា នឹងមានភ្ញៀវទេសចរកូរ៉េខាងត្បូងមកទស្សនានៅវៀតណាមជាច្រើនថែមទៀត រួមចំណែកជម្រុញការជួបប្រាស្រ័យប្រជាជននិងវប្បធម៌រវាងប្រទេសទាំងពីរ។

        រីឯខ្លួនវិញ លោក Chang Dae Whan បានសម្តែងការយល់ស្របជាមួយ លោក Nguyen Xuan Phuc អំពីការជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគីនិង ជម្រុញការជួបប្រាស្រ័យសេដ្ឋកិច្ច។ លោករូបនេះបានឲ្យដឹងថា Maekyung បាន រៀបចំវេទិកាសេដ្ឋកិច្ចបញ្ញាជាប្រចាំ តាមនោះសង្ឃឹមថានឹងមានវាគ្មិនវៀតណាម ចូលរួមចំណែកសម្រាប់ព្រឹត្តិការណ៍នេះដើម្បីផ្សព្វផ្សាយអំពីរូបភាពទឹកដីនិង មនុស្សវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ