នាយករដ្ឋមន្ត្រី Nguyen Tan Dung ជួបប្រាស្រ័យ ជាមួយបណ្ដាអ្នកបោះឆ្នោតនៅទីក្រុង Hai Phong

(VOVworld) -  ថ្លែងមតិនៅក្នុងជំនួបធ្វើការជាមួយ ថ្នាក់ដឹកនាំទីក្រុង Hai Phong
(ភាគ​ខាងជើងវៀតណាម) នាព្រឹកថ្ងៃទី ៤ ធ្នូ នាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម 
Nguyen Tan Dung បានស្នើ÷ Hai Phong បន្តដោះស្រាយរាល់ការលំបាក ដើម្បីការ
អភវិឌ្ឍន៍​ផលិតកម្ម អាជីវកម្ម កាត់បន្ថយទំនិញសេសសល់ក្នុងឃ្លាំង បើកទូលាយ​ទីផ្សារប្រើប្រាស់ទំនិញ។

        នាយករដ្ឋមន្ត្រី Nguyen Tan Dung សង្កត់ធ្ងន់ថា÷ ក្នុងឆ្នាំ២០១៣ Hai Phong ត្រូវ អនុវត្ត ដំណោះស្រាយនានា ព្រមៗគ្នា ​​ ដើម្បីរក្សា​ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ល្បឿន
កំណើនខ្ពស់ ​ធានាការងារសុខុមាលភាពសង្គម…។ល។នាយករដ្ឋមន្ត្រី Nguyen Tan
Dung បានអះអាងថា៖

“ ការរក្សារកំណើន ស្ថិរភាពម់ាក្រូសេដ្ឋកិច្ច និងធានាសុខុមាលភាពសង្គម នាឆ្នាំ  ២០១២ និងបង្កសន្ទុះសំរាប់ទីក្រុង Hai Phong ទទួលបានកំណើនខ្ពស់ នាឆ្នាំ ២០១៣។ ដោយឈរលើស្មារតីនេះ ខ្ញុំសំណូមពរ ថ្នាក់ដឹកនាំទីក្រុង​Hai Phong ប្រមូលផ្តុំ ដោះ
ស្រាយការ លំបាក ដើម្បីជំរុញផលិតកម្ម ពិសេសគឺអង្គភាពអាជីវកម្ម លើវិស័យ គ្រឿង យន្ត ផលិតនាវា ស៊ីម៉ង និងដែកថែប។”


        នៅជំនួបធ្វើការ នាយករដ្ឋមន្ត្រីNguyen Tan Dung និងថ្នាក់ដឹកនាំ​បណ្ដាក្រសួង 
ស្ថាប័ន  បានពិនិត្យ មើល និងផ្តល់មតិជាក់ស្ដែង ចំពោះរាល់សំណើរ ​របស់ Hai Phong ដែលទាក់ទិនដល់ ​ការជួយឧបត្ថម្ភ​ចំណាយ​សំរាប់ Hai Phong ​អនុវត្តគំរោងការណ៍ 
គមនាគម ​ធារាសាស្ត្រ​សំខាន់ៗទៀតផង៕  



នាយករដ្ឋមន្ត្រី Nguyen Tan Dung ជួបប្រាស្រ័យ ជាមួយបណ្ដាអ្នកបោះឆ្នោតនៅទីក្រុង Hai Phong - ảnh 1
នាយករដ្ឋមន្ត្រី Nguyen Tan Dung ជួបប្រាស្រ័យជាមួយបណ្ដាអ្នកបោះឆ្នោតនៅទីក្រុង Hai Phong: (Internet)

ប្រតិកម្មទៅវិញ

ផ្សេងៗ