នាយករដ្ឋមន្ត្រី Nguyen Tan Dung ៖វៀតណាមនឹងអនុវត្តរាល់កិច្ចព្រមព្រៀងពាណិជ្ជកម្ម

នាយករដ្ឋមន្ត្រី Nguyen Tan Dung ៖វៀតណាមនឹងអនុវត្តរាល់កិច្ចព្រមព្រៀងពាណិជ្ជកម្ម - ảnh 1
នាយករដ្ឋមន្ត្រី Nguyen Tan Dung ៖វៀតណាមនឹងអនុវត្តយ៉ាងមឹងមាត់រាល់កិច្ចព្រមព្រៀងពាណិជ្ជកម្ម

(VOV)_លើកកំពស់សមត្ថភាពប្រកួតប្រជែង ជាបញ្ហាស្នូល ចំពោះ​អង្គភាពអា
ជីវកម្ម​ នាបច្ចុប្បន្ន ពេលដែលវៀតណាមបាន និងបន្តចុះ​ហត្ថលេខា​លើកិច្ចព្រម
ព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេស និងអង្គការ​អន្តរជាតិជាច្រើន។ នេះគឺជា
ប្រធានបទនៃវេទិកា អង្គភាពអាជីវកម្មវៀតណាម នាពាក់កណ្ដាលឆ្នាំ ដោយក្រ
សួងផែនការនិងវិនិយោគវៀតណាម ធនាគាពិភពលោក និងអង្គការហិរញ្ញវត្ថុអន្តរ
ជាតិរួមសហការរៀបចំឡើង នាថ្ងៃ​ទី៩ មិថុនា នៅទីក្រុងហាណូយ។ ថ្លែងមតិនៅទី
នេះ នាយករដ្ឋមន្ត្រីវៀតណាម លោក NguyenTan Dung បានសង្កត់ធ្ងន់ថា៖រដ្ឋាភិ
បាលវៀតណាមនឹង​ជំនះ​ពុះពាលលើរាល់កំហិត ភាពអន់ខ្សោយនិងជំពាក់ជំពិន
 ព្រមទាំងអនុវត្តរាល់​ភារកិច្ច និងដំណោះស្រាយ ដើម្បីកែលំអរបរិស្ថានអាជីវកម្ម 
លើកកំពស់​សមត្ថភាពប្រកួតប្រជែងរបស់ខឿនសេដ្ឋកិច្ចទៀតផង។ វៀតណាម
នឹងបង្កើនការ​បញ្ជាណែនាំ គ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច អនុវត្តដំណោះស្រាយនានា 
ដើម្បី​បង្កើនស្ថិរភាព រឹងមាំរបស់​ម៉ាក្រូសេដ្ឋកិច្ចធានាអតិផរណាអោយនៅកំរិតមិន
ហួសពី៥%។

          នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung ​អោយដឹងថា៖វៀតណាម
 ក៏ជំរុញខ្លាំងការរៀបចំរចនាសម្ព័ន្ធធនាគារ ​របបហិរញ្ញវត្ថុ នាំបំណុលខូចនៅកំរិត
ត្រឹមតែ៣% ដើម្បីធនាគារដំណើការប្រកបដោយប្រសិទ្ធិភាព តម្លាភាព និងស្អាត
ស្អម។ វៀតណាមនឹងអនុវត្តយ៉ាងទៀងទាត់រាល់កិច្ចព្រមព្រៀងពាណិជ្ជកម្មដែល
បានចុះហត្ថលេខា និងសម្រេច​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ចំនួន១៤ជាមួយដៃគូចំនួន៥៥ ដើម្បី​​ធ្វើសមាហរណកម្ម នៅកំពស់ថ្មី ជំរុញកិច្ចសហប្រតិបត្តិការ ​អភិវឌ្ឍន៍
ក្នុងអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ