នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ៖អាស៊ានត្រូវលើកកំពស់ការគោរពច្បាប់អន្តរជាតិ
|
នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ៖អាស៊ានត្រូវលើកកំពស់ការគោរពច្បាប់អន្តរជាតិ |
(VOV)_នារសៀលថ្ងៃទី៦ កញ្ញា នៅទីក្រុងវៀងច័ន្ទ បានបើកសន្និសីទកំពូលអា
ស៊ាន លើកទី២៨-២៩ ដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំប្រទេសអាស៊ានទាំង១០ ។
នេះគឺជាឱកាសដើម្បីបណ្ដាថ្នាក់ដឹកនាំជាន់ខ្ពស់អាស៊ាន និងដៃគូនានាជួបជុំគ្នា ពិ
ភាក្សាបន្ទាប់ពីពេលដែលអាស៊ានត្រូវបានបង្កើតនាថ្ងៃទី៣១ធ្នូឆ្នាំ២០១៥។ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានដឹកនាំគណៈប្រតិភូវៀតណាម មានបទ
ថ្លែងមតិនៅក្នុងសន្និសីទ។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានវាយតំលៃ
ខ្ពស់ចំពោះលទ្ធផលវិជ្ជមាននានា ក្នុងឆ្នាំដំបូងរបស់សហគមន៍អាស៊ាន ក៏ដូចជាការ
ខំប្រឹងប្រែងរបសឡាវ ក្នុងថានះជាប្រធានអាស៊ាននាឆ្នាំ២០១៦។ ស្ដីអំពីវិស័យសហប្រ
តិបត្តិការ នាយករដ្ឋមន្ត្រី បានស្នើថាត្រូវកំណត់ច្បាស់នូវសេចក្ដីស្នូល អាទិភាពក្នុងដំ
ណើការអនុវត្តចក្ខុវិស័យអាស៊ាន ២០២៥ និងផែនការនានា នៅលើវិស័យនយោបាយ
សន្តិសុខ សេដ្ឋកិច្ច វប្បធម៌និងសង្គម៕