នាយករដ្ឋមន្រ្តីកម្ពុជាអញ្ជើញមកគោរពវិញ្ញាណក្ខន្ធ និងសរសេរសៀវភៅកាន់ទុក្ខ លោកអគ្គលេខាបក្ស Nguyen Phu Trong នៅស្ថានទូតវៀតណាម
(VOVWORLD) - នាព្រឹកថ្ងៃទី ២៦ ខែកក្កដា នាយករដ្ឋមន្ត្រីកម្បុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញមកគោរពវិញ្ញាណក្ខន្ធអគ្គលេខាបក្សកុម្មុនីស្តវៀតណាម លោក Nguyen Phu Trong នៅស្ថានទូតវៀតណាមក្នុងរាជធានីភ្នំពេញ។
សរសេរក្នុងសៀវភៅកាន់ទុក្ខលោកអគ្គលេខាបក្ស Nguyen Phu Trong នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអះអាងថា លោកអគ្គលេខាបក្ស ជាថ្នាក់ដឹកនាំដ៏សំខាន់មួយរូប ដែលបានលះបង់ពេញមួយជីវិតក្នុងបុព្វហេតុកសាងប្រទេសជាតិសម្បូររុងរឿង សុខុមាលភាព និងវិបុលភាព របស់ប្រជាជនវៀតណាម ក៏ដូចជាការពង្រឹកទំនាក់ទំនងប្រកបដោយភាតរភាពដ៏ជ្រាលជ្រៅរវាងសាធារណៈរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រកម្ពុជា។
នាយករដ្ឋមន្ត្រីកម្បុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញមកគោរពវិញ្ញាណក្ខន្ធអគ្គលេខាបក្សកុម្មុនីស្តវៀតណាម លោក Nguyen Phu Trong នៅស្ថានទូតវៀតណាមក្នុងរាជធានីភ្នំពេញ។ រូបថត៖ VOV ប្រចាំនៅកម្ពុជា |
នៅថ្ងៃដដែល លោក ឃួង ស្រេង អភិបាលរាជធានី និងជាប្រធានគណបក្សប្រជាជនកម្ពុជានៅរាជធានីភ្នំពេញ អញ្ជើញមកគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong។ សរសេរសៀវភៅកាន់ទុក្ខ លោក ឃួង ស្រេង បានអះអាងថា លោកអគ្គលេខាបក្ស Nguyen Phu Trong គឺជាអ្នកដឹកនាំឆ្នើម មានចក្ខុវិស័យវែងឆ្ងាយ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងនិងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងធ្វើទំនើបកម្មប្រព័ន្ធនយោបាយ។ លោកគឺជាអ្នកប្រាជ្ញដ៏ខ្ពង់ខ្ពស់ ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការជំរុញទំនាក់ទំនងទ្វេភាគីរវាងគណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនិស្តវៀតណាម ជាពិសេសទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ដោយផ្អែកលើការជឿទុកចិត្តគ្នាទៅវិញទៅមក ផ្តោតលើលទ្ធផលជាក់ស្តែង និងយកប្រជាជនជាមជ្ឈភាព។
នាថ្ងៃទីពីរដែលស្ថានទូតវៀតណាមរៀបចំពិធីគោរពវិញ្ញាណក្ខន្ធនិងសរសេរសៀវភៅកាន់ទុក្ខលោកអគ្គលេខាបក្ស Nguyen Phu Trong ក្រៅពីតំណាងក្រសួង មន្ទីរ និងសាខានៃប្រទេសសាមីកម្ពុជា ក៏មានឯកអគ្គរដ្ឋទូតនិងភារធារី នៃស្ថានទូតបណ្តាប្រទេសប្រចាំនៅកម្ពុជា មកគោរពវិញ្ញាណក្ខផងដែរ៕