នាយករដ្ឋមន្រ្តីចូលរួមពិធីរំលឹកខួបលើកទី១០ទិវាបង្កើតគណៈកម្មាធិការឃ្លាំមើលហិរញ្ញវត្ថុជាតិ

(VOVWORLD) - ថ្លែងមតិនៅទីនេះ លោក Nguyen Xuan Phuc បានសំណូមពរឲ្យគណៈកម្មាធិការផ្តោតសំខាន់ទៅលើ ការវិភាគ វាយតំលៃអំពីទីផ្សារហិរញ្ញវត្ថុ សកម្មភាពធនាគារ មូលបត្រ ធានារ៉ាប់រង់ និងអចលនទ្រព្យ ដើម្បីលើកឡើងគោលនយោបាយនិងដំណោះស្រាយឲ្យបាន សមស្រប។
នាយករដ្ឋមន្រ្តីចូលរួមពិធីរំលឹកខួបលើកទី១០ទិវាបង្កើតគណៈកម្មាធិការឃ្លាំមើលហិរញ្ញវត្ថុជាតិ - ảnh 1នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ថ្លែងមតិនៅពិធី 


នាព្រឹកថ្ងៃទី៦ មិនា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី១០ ទិវាបង្កើតគណៈកម្មាធិការឃ្លាំមើលហិរញ្ញវត្ថុជាតិ។ ថ្លែងមតិនៅទីនេះ លោក Nguyen Xuan Phuc បានសំណូមពរឲ្យគណៈកម្មាធិការផ្តោតសំខាន់ទៅលើការវិភាគ វាយតំលៃអំពីទីផ្សារហិរញ្ញវត្ថុ សកម្មភាពធនាគារ មូលបត្រ ធានារ៉ាប់រង់ និងអចលនទ្រព្យ ដើម្បីលើកឡើងគោលនយោបាយនិងដំណោះស្រាយឲ្យបានសមស្រប។ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖

        “គណៈកម្មាធិការគួរតែម្ចាស់ការថែមទៀត ធ្វើសកម្មភាពឲ្យបានទាន់ពេលវេលាថែមទៀត ក្នុងការធ្វើសេនាធិការ លើកឡើងដំណោះស្រាយ សំដៅរក្សាស្ថិរភាពប្រព័ន្ធហិរញ្ញវត្ថុរូបិយវត្ថុ រៀបចំរចនាសម្ព័ន្ធអង្គការឥណទានឡើងវិញដោយផ្សាភ្ជាប់នឹងការដោះស្រាយបំណុលខូច អនុវត្តន៍ស្តង់ដានិងទំលាប់អន្តរជាតិ។ ព្រមទាំងត្រូវតែធ្វើបច្ចុប្បន្នកម្ម វិភាគ និងវាយតំលៃជាប្រចាំអំពីស្ថានភាពហិរញ្ញវត្ថុជាតិនិងអន្តរជាតិ ដើម្បីធ្វើសេនាធិការឲ្យបានទាន់ពេលវេលាជាមួយរដ្ឋាភិបាលនិងនាយករដ្ឋមន្រ្តីរដ្ឋាភិបាលផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ