|
នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Najib Razak (រូបថត៖dinmerican.wordpress.com) |
(VOVworld) - នាថ្ងៃទី៨ សីហា នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Najib Razak បាន
អំពាវនាវឲ្យប្រទេសជាសមាជិកអាស៊ានទាំងឡាយរួមគ្នាពង្រឹងសហគមន៍អាស៊ាន
ធ្វើឲ្យសហគមន៍នេះអាចធ្វើសកម្មភាពដូចជាអង្គការធំមួយលើទូទាំងពិភពលោក។
ថ្លែងមតិនៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤៨ទិវាបង្កើតអាស៊ាននៅទីក្រុងគូឡា
ឡាំពួ លោក Najib បានឲ្យដឹងថា តាំងពីពេលបង្កើតឡើងនាឆ្នាំ១៩៦៧មក អាស៊ាន
បាននិងកំពុងរួមចំណែកក្នុងការរីកចំរើនជាក់ស្ដែងមិនត្រឹមតែចំពោះតំបន់និយាយ
រួមប៉ុណ្ណោះទេ ថែមទាំងចំពោះប្រទេសជាសមាជិកនិងប្រជាជននិយាយដោយ
ឡែកទៀតផង។លោក Najib ក៏បានថ្លែងថា ចាំបាច់ត្រូវលើក កំពស់ការយល់ដឹង
អំពីអាស៊ាន អំពីសមិទ្ធិដ៏ធំធេងនានាដែលប្លុកនេះទទួលបាន នាពេលកន្លងទៅនិង
យថាទស្សន៍ភ្លឺស្វាងជាងទៀតដែលវានឹងនាំមកនូវសំរាប់ ប្រជាជនគ្រប់រូបនាពេល
អនាគត។ក្នុងឱកាសនេះដែរ លោក Najib បានបង្ហាញ មុខសៀវភៅមានចំណង
ជើងថា “អាស៊ានរបស់ខ្ញុំ ផ្ទះរបស់ខ្ញុំ”៕