នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលី
(VOVWORLD) - នាព្រឹកថ្ងៃទី១៤ មីនា នាយករដ្ឋមន្រ្តីវៀតណាមលោកNguyen Xuan Phuc និងលោកជំទាវបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម ទៅកាន់ព្រលាន យន្តហោះយោធា Fairbairn ទីក្រុង Canberra ចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវ ការនៅអូស្ត្រាលីនិងចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី។
នាយករដ្ឋមន្រ្តីលោកNguyen Xuan Phuc និងលោកជំទាវនៅព្រលានយន្តហោះ Fairbairn អូស្ត្រាលី (រូបថត៖ VGP) |
នាព្រឹកថ្ងៃទី១៤ មីនា នាយករដ្ឋមន្រ្តីវៀតណាមលោកNguyen Xuan Phuc និងលោកជំទាវបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម ទៅកាន់ព្រលាន យន្តហោះយោធា Fairbairn ទីក្រុង Canberra ចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវ ការនៅអូស្ត្រាលីនិងចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី។
នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក Malcolm Turnbull គ្រោងនឹងធ្វើជាអធិបតី ក្នុងពិធីទទួលជាផ្លូវការនាយករដ្ឋមន្រ្តីលោកNguyen Xuan Phuc និងលោកជំទាវ នាព្រឹកថ្ងៃទី១៥ មីនា។ បន្ទាប់នោះនាយករដ្ឋមន្រ្តីទាំងពីររូបនឹងដំណើរការជំនួប ចរចានិងធ្វើជាកាកសិណសាក្សីពិធីចុះហត្ថលេខាលើឯកសារសហប្រតិបតិ្តការ រវាងភាគីទាំងពីរ។ លោក Nguyen Xuan Phuc នឹងជួបសន្ទនាជាមួយប្រធាន ព្រឹទ្ធសភាលោក Scott Ryan និងប្រធានសភាជាន់ទាបលោក Tony Smith ទៀតផង។
នារសៀលថ្ងៃទី១៤ មីនា នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc នឹង ទៅទស្សនាសកល វិទ្យាល័យជាតិអូស្ត្រាលី ហើយជួបសំណេះសំណាលជាមួយកម្មា ភិបាលស្ថានទូតនិងតំណាងសហគមន៍អាណិកជនវៀតណាមនៅអូស្ត្រាលី។
ក្រោយពីបញ្ចប់ដំណើរទស្សនកិច្ចនៅទីក្រុង Canberra នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc និងលោកជំទាវរួមជាមួយគណៈប្រតិភូជាន់ខ្ពស់ វៀតណាម នឹងទៅកាន់ទីក្រុង Sydney ចូលរួមសម័យប្រជុំពេញអង្គអំពីការបង្កើន ការតភ្ជាប់រវាងអាស៊ាននិងអូស្ត្រាលី ដៃគូសេដ្ឋកិច្ចអាស៊ាន-អូស្ត្រាលីនិងកិច្ចសហ ប្រតិបត្តិការបង្ការប្រឆាំងភេរវកម្មអាស៊ាន-អូស្ត្រាលី៕