នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមកិច្ចប្រជុំយោធានយោបាយកងទ័ពទាំងមូល
(VOVWORLD) - អញ្ជើញចូលរួមនិងថ្លែងនៅទីនេះ នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc បានវាយតម្លៃថា សមិទ្ធផលសំខាន់ៗលើវិស័យសេដ្ឋកិច្ចសង្គមក្នុង ឆមាសទីមួយឆ្នាំ២០១៩ សុទ្ធតែមានការរួមចំណែកដ៏ធំធេងរបស់កងទ័ពប្រជាជន វៀតណាម។
បណ្ដាតំណាងចូលរួមកិច្ចប្រជុំ (រូបថត៖ TTXVN) |
នាថ្ងៃទី៨ ខែកក្កដា នៅរដ្ឋធានីហាណូយ គណៈកម្មាធិការយោធា មជ្ឈឹម ក្រសួងការពារជាតិវៀត ណាមបានរៀបចំកិច្ចប្រជុំយោធានយោបាយ កងទ័ពទាំងមូលឆមាសទីមួយឆ្នាំ២០១៩ ក្រោមអធិបតីភាពរបស់នាយឧត្តម សេនីយ៍លោក Ngo Xuan Lich រដ្ឋមន្រ្តីការពារជាតិ។
អញ្ជើញចូលរួមនិងថ្លែងនៅទីនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានវាយតម្លៃថា សមិទ្ធផលសំខាន់ៗលើវិស័យសេដ្ឋកិច្ចសង្គមក្នុង ឆមាសទីមួយឆ្នាំ២០១៩ សុទ្ធតែមានការរួមចំណែកដ៏ធំធេងរបស់កងទ័ពប្រជាជនវៀតណាម។
ចំពោះភារកិច្ចនាពេលខាងមុខ លោកនាយករដ្ឋមន្រ្តីបានលើកច្បាស់ថា គណៈកម្មាធិការយោធាមជ្ឈឹមត្រូវការវាយតម្លៃអោយបានត្រឹមត្រូវចំពោះ ស្ថានភាពដើម្បីធ្វើសេនាធិការជូនបក្ស រដ្ឋ ចាត់វិធានការទប់ទល់នឹងករណីគ្រប់ ប្រភេទ ដើម្បីមិនទុកអោយខ្លួនភ្ញាក់ផ្អើលនិងបាត់បង់ភាពម្ចាស់ការនោះទេ។
រួមជាមួយគ្នានោះ គណៈកម្មាធិការយោធាមជ្ឈឹមបន្តបញ្ជាណែនាំអោយ កងទ័ពទាំងមូលអនុវត្តន៍អោយបានល្អនូវតួនាទីស្នូលក្នុងការកសាងខឿនការពារជាតិដោយប្រជាជនទាំងមូល។ ទន្ទឹមនឹងនោះ អង្គភាពគ្រប់ៗគ្នា ត្រូវរក្សាភាព ត្រៀមខ្លួនជាស្រេចប្រយុទ្ធ សហការជាមួយកងកម្លាំងផ្សេងៗដើម្បីការពារអធិប តេយ្យភាព បូរណភាពដែនដី ព្រឹត្តិការណ៍នយោបាយសំខាន់ៗ រក្សារឹងមាំនូវសន្តិ សុខនយោបាយទូទាំងប្រទេសនិងសកម្មភាពសេដ្ឋកិច្ចនៅសមុទ្រ តស៊ូរាំងស្កាត់ កម្លាំងបរទេសរំលោភបំពានលើអធិបតេយ្យភាពសមុទ្រ កោះសមុទ្រ ព្រំដែនជាតិ របស់មាតុប្រទេសដោយសន្តិវិធី បង្កើតបរិយាកាសសុខសន្តិភាពសម្រាប់ការ អភិវឌ្ឍប្រទេសជាតិ។
ម្យ៉ាងវិញទៀត គណៈកម្មាធិការយោធាមជ្ឈឹមនិងក្រសួងការពារជាតិ ត្រូវការបញ្ជាណែនាំអោយបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចការសមាហ រណកម្មអន្តរជាតិ កិច្ចការបរទេសយោធា ជំរុញកិច្ចសហប្រតិបតិ្តការការពារជាតិ ទ្វេភាគីអោយកាន់តែជាក់ស្ដែងនិងប្រកបដោយស្ថិរភាពនិងប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃ រួមចំណែកលើកកំពស់ឋានៈរបស់កងទ័ពនិងប្រទេសជាតិលើឆាក អន្តរជាតិ ផងដែរ៕