នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីបង្ហាញជើងហោះហើរថ្មីទៅកាន់ជប៉ុនចំនួន២

(VOVWORLD) - ការបើកជើង ហោះហើរថ្មីទាំង២នេះនឹងជួយឧបត្ថម្ភដល់ការអភិវឌ្ឍនៃប្រទេសទាំងពីរ ក៏ដូចជា អនុវត្តន៍យ៉ាងល្អនូវគោលជំហររបស់រដ្ឋាភិបាលនិងនាយករដ្ឋមន្រ្តីទាំងពីរផងដែរ៕

នារសៀលថ្ងៃទី១ ខែកក្កដា នៅរាជធានីតូក្យូ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីបង្ហាញជើងហោះហើរថ្មីទៅ កាន់ជប៉ុនចំនួន២ជើងរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet។ នោះគឺជើងហោះ ហើររវាងទីក្រុងហូជីមិញនិងទីក្រុងតូក្យូ (ព្រលានយន្តហោះ Narita) និងជើង ហោះហើររវាងទីក្រុងដាណាំងនិងទីក្រុងតូក្យូ (ព្រលានយន្តហោះ Haneda)។ ហេតុដូច្នេះហើយ ក្រុមហ៊ុន Vietjet កំពុងធ្វើអាជីវកម្មនូវជើងហោះហើរត្រង់រវាង វៀតណាមនិងជប៉ុនចំនួន ៣ជើង។

        អញ្ជើញថ្លែងនៅពិធីនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអបអរសាទរចំពោះក្រុមហ៊ុន Vietjet ដោយបានបើកជើងហោះហើរថ្មី ក៏ដូចជាក្លាយទៅជាសមាជិកនៃសហព័ន្ធសហគ្រាសជប៉ុន (Keidanren) ដែល ជាអង្គការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយធំបំផុតរបស់ជប៉ុនផងដែរ។ ការបើកជើង ហោះហើរថ្មីទាំង២នេះនឹងជួយឧបត្ថម្ភដល់ការអភិវឌ្ឍនៃប្រទេសទាំងពីរ ក៏ដូចជា អនុវត្តន៍យ៉ាងល្អនូវគោលជំហររបស់រដ្ឋាភិបាលនិងនាយករដ្ឋមន្រ្តីទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ