នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតគុយបា
(VOVWORLD) - នារសៀលថ្ងៃទី២៦ ធ្នូ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួល
ជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតគុយបាប្រចាំវៀតណាមលោកស្រី Lianys Torres Rivera ដែលទើបនឹងមកបំពេញបេសកកម្មនៅវៀតណាម។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួល
ជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតគុយបាប្រចាំវៀតណាមលោកស្រី Lianys Torres Rivera (រូបថត៖ TTXVN)
|
នៅជំនួបនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អះអាងថា វៀតណាមកំពុងសហការជាមួយគុយបាក្នុងការជួយឧបត្ថម្ភអំពីស្បៀងអាហារ ហើយភាគីទាំង២អាចសហប្រតិបតិ្តការក្នុងវិស័យជាច្រើនដូចជាឧស្សាហកម្ម ការពារជាតិ សន្តិសុខ កសិកម្ម សុខាភិបាលជាដើម។
រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតគុយបាលោកស្រី Rivera ចាត់ទុកថា គុយបាមានសក្ដានុពល សហប្រតិបតិ្តការសេដ្ឋកិច្ចជាច្រើន ហើយមានបំណងសហប្រតិបតិ្តការជាមួយវៀតណាមដើម្បីជំរុញទំនាក់ទំនងទ្វេភាគី៕