នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញធ្វើជាអធិបតីកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការកែតម្រូវតម្លៃ
(VOVWORLD) - លោកនាយករដ្ឋមន្រ្តីបានសំណូមពរឲ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនូវដំណោះស្រាយរក្សាស្ថិរភាពតម្លៃចំពោះមុខទំនិញ សេវាកម្មចាំបាច់ រួម ចំណែកបន្ធូរបន្ថយការលំបាកសម្រាប់ផលិតកម្មនិងជីវភាពរស់នៅរបស់ ប្រជាជនដោយសារជំងឺ Covid-19៕
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ថ្លែងនៅកិច្ចប្រជុំ (រូបថត៖ VGP) |
នាព្រឹកថ្ងៃទី២១ មេសា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc ប្រធានគណៈកម្មាធិការដឹកនាំការកែ តម្រូវតម្លៃ បានអញ្ជើញធ្វើជាអធិបតីនៅកិច្ចប្រជុំរបស់គណៈកម្មាធិការនេះ។ ថ្លែងនៅទីនេះ លោកនាយករដ្ឋមន្រ្តីបានសំណូមពរឲ្យក្រសួងហិរញ្ញវត្ថុសហ ការជាមួយស្ថាប័នទាក់ទិននានាធ្វើការត្រួតពិនិត្យវិធានការ ផែនការ កែតម្រូវ តម្លៃចំពោះផលិតផលនីមួយៗ មុខទំនិញនីមួយៗ សំដៅគ្រប់គ្រង អតិផរណាឲ្យបានល្អក្នុងឆ្នាំ២០២០។ លោកនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា៖
“យើងអាចគ្រប់គ្រងបានអតិផរណាក្នុងឆ្នាំនេះ អាស្រ័យទៅលើសមត្ថ ភាពនិងវិធានការកែតម្រូវ។ អះអាងយ៉ាងដូច្នេះដើម្បីឲ្យប្រជាជនទាំងមូល នឹងនរចិត្ត។ យើងត្រូវគ្រប់គ្រងជំងឺរាតត្បាតឲ្យបានល្អ គ្រប់គ្រងតម្លៃឲ្យបាន ល្អ។ ហេតុដូច្នេះ ក្រសួង ស្ថាប័ននិងអង្គភាពអាជីវកម្មគ្រប់ជាន់ថ្នាក់ត្រូវ អនុវត្តយ៉ាងម៉ឺងម៉ាត់នូវភារកិច្ច ដំណោះស្រាយនានាអំពីការកែតម្រូវតម្លៃ ទីផ្សារតាមសេចក្ដីសម្រេចចិត្តរបស់រដ្ឋាភិបាល ក៏ដូចជាការណែនាំរបស់រដ្ឋា ភិបាលនិងប្រធានគណៈកម្មាធិការដឹកនាំការកែតម្រូវតម្លៃផងដែរ”។
លោកនាយករដ្ឋមន្រ្តីបានសំណូមពរឲ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនូវដំណោះស្រាយរក្សាស្ថិរភាពតម្លៃចំពោះមុខទំនិញ សេវាកម្មចាំបាច់ រួម ចំណែកបន្ធូរបន្ថយការលំបាកសម្រាប់ផលិតកម្មនិងជីវភាពរស់នៅរបស់ ប្រជាជនដោយសារជំងឺ Covid-19៕