នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc៖ ចាំបាច់ត្រូវអនុវត្តន៍រាល់របៀបធ្វើថ្មីក្នុងការបង្ការ ទប់ស្កាត់ Covid-19
(VOVWORLD) - នាថ្ងៃទី ៥ ខែមិនា នៅទីស្ដីការរដ្ឋាភិបាល នៅក្នុងកិច្ចប្រជុំជាប្រចាំរបស់រដ្ឋាភិបាល ដើម្បីពីភាក្សាអំពីវិធានការ បង្ការ ទប់ស្កាត់ Covid-19 នោះ គណៈកម្មាធិការជាតិទទួលបន្ទុកការបង្ការ ទប់ស្កាត់ Covid-19 បានជូនដំណឹងថានាបច្ចុប្បន្ននេះ Covid-19 បានរាតត្បាតនៅប្រទេស និងតំបន់ដែនដីចំនួន ៨៤ លើពិភពលោក។
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ chinhphu.vn) |
ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺចូល មកវៀតណាម នោះគណៈកម្មាធិការ បានស្នើឲ្យផ្អាកជាបណ្ដោះអាសន្នការលើកលែងទិដ្ឋាការ សម្រាប់ជនវៀត ណាម ដែលរស់នៅក្រៅប្រទេសស្របជាមួយនឹងការផ្អាក ការលើកលែងទិដ្ឋាការចំពោះប្រទេសនោះដែរ។
អញ្ជើញថ្លែង នៅក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានស្នើឲ្យក្រសួង ស្ថាប័ន និងតំបន់នានា ត្រូវអនុវត្តន៍របៀបធ្វើថ្មី ក្នុងការបង្ការ ទប់ស្កាត់ជំងឺរាតត្បាត ដែលក្នុងនោះមានទាំងការគ្រប់គ្រងជំងឺតាមផ្លូវគោក ផ្លូវអាកាសនិងផ្លូវទឹក។
“ការដាក់ឲ្យស្ថិតដោយឡែកគឺជាវិធីដ៏សំខាន់មួយ។ ក្នុងនោះ កងកម្លាំងប្រដាប់អាវុធ ជាពិសេសគឺកងទ័ព បន្តត្រៀមរៀបចំលក្ខណៈចាំបាច់នាពេលខាងមុខ។ ខេត្ត ក្រុងមួយចំនួនត្រូវមានភារកិច្ចត្រៀមរៀបចំទីកន្លែង ដើម្បីដាក់ឲ្យស្ថិតដោយឡែកជាមួយកងទ័ព។ អាកាសយានដ្ឋានដែលត្រូវទទួលភារកិច្ចដឹកអ្នកដំណើរ គឺត្រូវត្រៀមលក្ខណៈដើម្បីដាក់ឲ្យស្ថិតដោយឡែក។ ប្រធានគណៈកម្មាធិការប្រជាជននៃខេត្ត ក្រុងនានា ត្រូវមានភារកិច្ចត្រៀមរៀបចំយ៉ាងតឹងរឹងចំពោះតម្រូវការនេះផងដែរ”។ នេះបើយោងតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc៕