នាយករដ្ឋមន្រ្តីអង់គ្លេសភ្នាល់ភាគីប្រឆាំងបោះឆ្នោតដោយមិនផ្ដល់ទំនុកទុកចិត្ត

(VOVWORLD) -នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានប្រកាសថាលោកបានប្តេជ្ញាអនុវត្ត Brexitរហូតដល់ទីបញ្ចប់ ហើយភ្នាល់ភាគីប្រឆាំង បោះឆ្នោតដោយមិនផ្ដល់ទំនុកទុកចិត្តចំពោះរដ្ឋាភិបាលរបស់លោកនាថ្ងៃទី ២៦ ខែកញ្ញា។
នាយករដ្ឋមន្រ្តីអង់គ្លេសភ្នាល់ភាគីប្រឆាំងបោះឆ្នោតដោយមិនផ្ដល់ទំនុកទុកចិត្ត - ảnh 1 នាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson  (រូបថត៖ The Hill)

នាថ្ងៃទី ២៥ ខែកញ្ញា ក្នុងសុន្ទរកថាមួយទៅកាន់សភាអង់គ្លេស បន្ទាប់ពីសភាអង់គ្លេសបានបើកដំណើរការឡើងវិញនោះ នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានប្រកាសថាលោកបានប្តេជ្ញាអនុវត្ត Brexitរហូតដល់ទីបញ្ចប់ ហើយភ្នាល់ភាគីប្រឆាំង បោះឆ្នោតដោយមិនផ្ដល់ទំនុកទុកចិត្តចំពោះរដ្ឋាភិបាលរបស់លោកនាថ្ងៃទី ២៦ ខែកញ្ញា។

ថ្លែងទៅកាន់សមាជិកសភាអង់គ្លេសនាយប់ថ្ងៃទី ២៥ ខែកញ្ញា តាមម៉ោងទីក្រុងឡុងដ៍ បន្ទាប់ពីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក លោក Boris Johnson បានប្រកាសថា ចៅក្រមរបស់តុលាការកំពូលចក្រភពអង់គ្លេសមានកំហុសឆ្គង់ ខណៈដែលចេញសាលក្រមកាលពី ថ្ងៃទី ២៤ ខែកញ្ញា។ ទន្ទឹមនឹងនេះ លោក Boris Johnson ក៏បានភ្នាល់ថា ប្រសិនបើគណបក្សប្រឆាំងជាពិសេសគឺគណបក្សពលករ ប្រឆាំងនឹងគោលនយោបាយរបស់រដ្ឋាភិបាលអង់គ្លេសនាបច្ចុប្បន្ននោះ ពួកគេគប្បីបោះឆ្នោតដោយមិនផ្ដល់ទំនុកចិត្តលើរដ្ឋាភិបាលរបស់លោកនាថ្ងៃទី ២៦ ខែកញ្ញាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ