|
ក្រុមជនឧទ្ទាម IS (រូបថត៖AFP) |
(VOVworld) - នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់លោក Haider al-Abadi នាថ្ងៃទី២៨ ធ្នូ បានប្រកាស
ថា ក្នុងឆ្នាំ២០១៦នឹងរំដោះប្រទេសជាតិទាំងស្រុងពីអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យ
ប្រកាស។ថ្លែងមតិនៅលើទូរទស្សន៍បន្ទាប់ពីកងកម្លាំងសន្តិសុខអ៊ីរ៉ាក់ ដណ្ដើមបាន
សិទ្ធិកាន់កាប់ទីក្រុង Ramadi ពីអង្គការភេរវកម្មនេះ លោក al-Abadi បានឲ្យដឹងថា
ប្រសិនបើឆ្នាំ២០១៥ជាឆ្នាំនៃការរំដោះ គឺឆ្នាំ២០១៦នឹងជាឆ្នាំរបស់ ជ័យជំនះដ៏មហិ
មារ កំទិច IS នៅអ៊ីរ៉ាក់និងតំបន់ Mesopotamia។យើងខ្ញុំកំពុង ឆ្ពោះទៅរំដោះទីក្រុង
Mosul ហើយនេះនឹងជាការវាយប្រហារសំរេចកំណត់ចំពោះ IS។
នាថ្ងៃដដែល ប្រទេសនានាដូចជាអង់គ្លេស បារាំងនិងអាមេរិកបានបញ្ចេញសម្លេង
ស្វាគមន៍ជ័យជំនះរបស់កងកម្លាំងអ៊ីរ៉ាក់ទៅលើ IS នៅទីក្រុង Ramadi។ប្រធានា
ធិបតីបារាំងលោក Francois Hollande បានហៅនេះជាជ័យជំនះសំខាន់បំផុត ចាប់
តាំងពីចាប់ផ្ដើមការប្រយុទ្ធប្រឆាំងនឹង IS មក ព្រមទាំងជាជំហានធំមួយក្នុងបុព្វ
ហេតុស្ដាររដ្ឋអំណាចអ៊ីរ៉ាក់ឡើងវិញ៕