នាយករដ្ឋមន្រ្តី លោក Lee Hsien Loong ៖ សិង្ហបុរីមានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយទីក្រុងហូជីមិញ
(VOVWORLD) -ដំណើរទស្សកិច្ចការងារលើកនេះរបស់គណប្រតិភូជាន់ខ្ពស់ទីក្រុងហូជីមិញនៅ សិង្ហបុរីលើកនេះ គឺសំដៅជំរុញឱកាសសហប្រតិបត្តិការ និងដោះស្រាយការលំបាកសាកល្បង ក៏ដូចជាត្រៀមរៀបចំឲ្យផែនការអភិវឌ្ឍន៍របស់ទីក្រុងហូជីមិញក្នុងរយៈពេលពី ៥ ដល់ ១០ ឆ្នាំខាងមុខ។
លោក Nguyen Thien Nhan លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ និង នាយករដ្ឋមន្រ្តីសិង្ហបុរី លោក Lee Hsien Loong (រូបថត៖ TTXVN) |
នារលៀលថ្ងៃទី ២៦ ខែសីហា នៅវិមាននយករដ្ឋមន្ត្រី Istana នាយករដ្ឋមន្រ្តីសិង្ហបុរី លោក Lee Hsien Loong បានទទួលជួប លោក Nguyen Thien Nhan លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ និងគណៈប្រតិភូជាន់ខ្ពស់ទីក្រុងហូជីមិញ ដែលកំពុងបំពេញទស្សនកិច្ចការងារនៅ សិង្ហបុរី។
អញ្ជើញថ្លែងនៅទីនេះ លោក Nguyen Thien Nhan បានឲ្យដឹងថា ដំណើរទស្សកិច្ចការងារលើកនេះរបស់គណប្រតិភូជាន់ខ្ពស់ទីក្រុងហូជីមិញនៅ សិង្ហបុរីលើកនេះ គឺសំដៅជំរុញឱកាសសហប្រតិបត្តិការ និងដោះស្រាយការលំបាកសាកល្បង ក៏ដូចជាត្រៀមរៀបចំឲ្យផែនការអភិវឌ្ឍន៍របស់ទីក្រុងហូជីមិញក្នុងរយៈពេលពី ៥ ដល់ ១០ ឆ្នាំខាងមុខ។ លោក Nguyen Thien Nhan បានស្នើឲ្យទីក្រុងហូជីមិញ និង សិង្ហបុរីទទួលរៀបចំប្ដូរវេណនូវកិច្ចប្រជុំក្នុងប្លុកអាស៊ាន ស្ដីពីការអភិវឌ្ឍន៍ទីក្រុងដោយចីរភាព ដោយផ្ដោតសំខាន់លើការប្រែប្រួលអាកាសធាតុ ព្រមទាំងចែករំលែកអំពីបទពិសោធន៍អំពីការចាប់អាជីពប្រកបដោយការច្នៃប្រឌិត។
ជាការឆ្លើយតប នាយករដ្ឋមន្រ្តី លោក Lee Hsien Loong មានគោលបំណងចង់ជំរុញថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយទីក្រុងហូជីមិញនិយាយដោយឡែក និងវៀតណាមនិយាយរួមផងដែរ៕