|
នាយករដ្ឋមន្រ្តីNguyen Tan Dung អញ្ជើញទៅទស្សនកិច្ចបុរីវ៉ាទីកង់ |
(VOVworld)-តាមអ្នកយកព័ត៌មានវៃវិទ្យុសម្លេងវៀតណាមលោក Thanh Chung
ដែលជូនដំណឹងពី Milan ថា នារសៀលថ្ងៃទី១៨តុលា (តាមម៉ោងវៀតណាម)
នាយករដ្ឋ មន្រ្តីលោកNguyen Tan Dung រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀត
ណាម បានចាកចេញពីទីក្រុងMilan បញ្ចប់ដំណើរចូលរួមសន្និសីទកំពូលវេទិការ
សហប្រតិ បត្តិការអាស៊ី-អឺរ៉ុប (ASEM) លើកទី១០ និងបានអញ្ជើញទៅដល់ទីក្រុង
Rome ចាប់ ផ្តើមដំណើរទស្សនកិច្ច បុរីវ៉ាទីកង់។
មុននោះ នាយប់ថ្ងៃទី១៧តុលា សន្និសីទ ASEM លើកទី១០ បានបិទ បញ្ចប់
ក្រោយរយៈពេល២ថ្ងៃធ្វើការ។ សន្និសីទបានអនុម័តលើកសេចក្តីប្រកាស របស់
ប្រធាន ដោយមានសេចក្តីសម្រេចចិត្តសំខាន់ៗជាច្រើន។ថ្នាក់ដឹកនាំ ASEM ក៏បានអនុម័តលើការផ្តើមគំនិតថ្មីចំនួន២៧ក្នុងនោះមានការផ្តើមគំនិតចំនួន៣
របស់ វៀតណាម។
នៅខាងក្រៅរបស់សន្និសីទ ASEM នាយប់ថ្ងៃទី១៧តុលា នាយករដ្ឋមន្រ្តី
Nguyen Tan Dung បានមានជំនួបសន្ទនាជាមួយថ្នាក់ដឹកនាំរបស់ប្រទេសមួយ
ចំនួន ក្នុងនោះ មានថ្នាក់ដឹកនាំម៉ីយ៉ានម៉ា និងថៃ។ ក្នុងជំនួបជាមួយប្រធានា
ធីបតីម៉ីយ៉ានម៉ាលោក U Thein Sein ភាគីទាំងពីរបានព្រមព្រៀងរៀបចំកិច្ចប្រជុំ
ចំរុះវៀតណាម មីយ៉ាន់ម៉ា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកទឹកចិត្តនិង គាំពារវិនិយោគយ៉ាងឆាប់ៗ។
ក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីថៃលោក Prayuth Chan-Ocha ភាគីទាំងពីរ បានផ្លាស់ប្តូរចំពោះរាល់វិធានការដើម្បីនាំទំនាក់ទំនងរវាងវៀតណាមនិងថៃឲ្យ មានប្រអភិោវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាពជាង។
នាយករដ្ឋមន្ត្រីលោកNguyen Tan Dung ក៏មានជំនួបសន្ទនាជាមួយប្រធានា
ធិបតីម៉ុងហ្គោលី ប្រធានាធិបតីប៊ុលហ្គារី និងនាយករដ្ឋមន្រ្តិន័វេសទៀតផង៕