នាវាគូនីសាគី(Kunisaki)របស់ជប៉ុនចូលចត់ក្នុងកំផង់ផែទៀនសាដាណាំង

(VOVworld) - នាព្រឹកថ្ងៃទី៦ មិថុនា នាវាគូនីសាគី(Kunisaki) របស់កងកម្លាំង
ស្វ័យការពារនាវាចរណ៍ជប៉ុន​ រួមជាមួយក្រុមនាវិកចំនួន៤០០នាក់មកពីបណ្ដា
ប្រទេសអាមេរិក អូស្ត្រាលី និងជប៉ុនបានចូលចត់ក្នុងកំពង់ផែទៀនសា ទីក្រុង
ដាណាំង ចាប់ផ្ដើមដំណើរការមកបំពេញទស្សនកិច្ចវៀតណាម ក្នុងក្រខ័ណ
កម្មវិធីដៃគូអាស៊ីប៉ាស៊ីហ្វីកឆ្នាំ២០១៤។ក្នុងរយៈពេល៩ថ្ងៃ ក្រុមនោះនឹងផ្តោត
លើសកម្មភាពផ្លាស់ប្ដូរជំនាញនៅក្នុងវិស័យសុខាភិបាល យោធា និងសំណង់។

នាវាគូនីសាគី(Kunisaki)របស់ជប៉ុនចូលចត់ក្នុងកំផង់ផែទៀនសាដាណាំង - ảnh 1
នាវាគូនីសាគី(Kunisaki) របស់កងកម្លាំងស្វ័យការពារនាវាចរណ៍ជប៉ុន


កម្មវិធីដៃគូអាស៊ីប៉ាស៊ីហ្វីកត្រូវបានលាតក្រដាងអនុវត្តតាំងពីឆ្នាំ២០០៤មក បន្ទាប់
ពីមហន្តរាយរលោកយក្សបំផ្លាញតំបន់ជាច្រើននៅអាស៊ីអាគ្នេយ៍។រហូតមកដល់
ពេលនេះ​ កម្មវិធីនេះបានផ្គត់ផ្គង់បណ្ដាសកម្មភាពថែទាំសុខាភិបាលសម្រាប់
អ្នកជំងឺជាង២៥០ពាន់នាក់ ហើយសម្រេចគម្រោងចំនួន១៧០ ក្នុងការកសាង
ហេដ្ឋារចនាសម្ព័ន្ធនៅប្រទេស អាស៊ីនានា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ