នាវាដឹកប្រេង Sunrise 689 ជួបគ្រោះថ្នាក់បានមកដល់ Ba Ria-Vung Tau នាថ្ងៃទី១០តុលា
|
នាវាដឹកប្រេង Sunrise 689 ជួបគ្រោះថ្នាក់បានមកដល់ Ba Ria-Vung Tau នាថ្ងៃទី១០តុលា (VOV) |
Vovworld-ស្ដីពីករណីនាវាដឹកប្រេង Sunrise 689 ត្រូវចោរសមុទ្រវាយប្រហារ
ពីថ្ងៃទី៣តុលា នារសៀលថ្ងៃទី៩តុលា ឧត្តមសេនីយ៍ត្រី Nguyen Van Tuong ស្នងការ
នយោបាយបញ្ជាការដ្ឋានប៉ូលីសសមុទ្រវៀតណាមឲ្យដឹងថា តាមគំរោងនារសៀល
ថ្ងៃទី១០តុលា នាវាដឹកប្រេង Sunrise 689 នឹងមកដល់ Ba Ria-Vung Tau។
មុននោះ នាព្រឹកថ្ងៃទី៩តុលា បន្ទាប់ពីទទួលបានព័ត៌មានពីនាវឹកនាយកនាវឹក
ដឹកប្រេង Sunrise 689 ហៅមកដីគោករាយការណ៍អំពីការដែលនាវាត្រូវចោរសមុទ្រ បញ្ជាការដ្ឋានប៉ូលីសសមុទ្រវៀតណាមបានបញ្ជាក់ទីតាំងនាវាពោលខាងលើហើយ
បញ្ជូននាវាចំនួន២គ្រឿងទៅជួយសង្គ្រោះ។ នៅវេលាម៉ោង១៤និង១៥នាទីថ្ងៃទី៩តុលា បណ្ដានាវាប៉ូលីសសមុទ្របានទៅដល់ជួយសង្គ្រោះនាវឹកដែលត្រូវរងរបួសនិង
ដំណើរការថតរូបស្ថានភាពនាវា ទន្ទឹមនឹងនោះណែនាំនាវាមក Ba Ria-Vung Tau៕