នូវែលសេឡង់ទទួលបានរៀបចំពីធីរំលឹកខួបជាតិសម្រាប់ជនរងគ្រោះក្នុងករណីបាញ់រះនៅទីក្រុង Christchurch
(VOVWORLD) - ពីធីរំលឹកខួបជាតិសំរាប់ជនរងគ្រោះក្នុងករណីវាយប្រហារភេរវកម្មនៅវិហារអ៊ីស្លាមចំនួន ២ នៅទីក្រុង Christchurch ប្រទេសនូវែលសេឡង់ ត្រូវបានរៀបចំ ឡើងនាព្រឹកថ្ងៃទី ២៩ ខែមីនា នៅសួនឧទ្យាន Hagley មជ្ឈមណ្ឌលទីក្រុងដោយមានការចូលរួមមនុស្សរាប់ពាន់នាក់។
ទិដ្ឋភាពនៃពិធីរំលឹកខួបជាតិសម្រាប់ជនរងគ្រោះក្នុងករណីបាញ់រះនៅទីក្រុង Christchurch ប្រទេសនូវែលសេឡង់ |
ពីធីរំលឹកខួបនេះបានកត់សម្គាល់រយៈពេល ២ សប្តាហ៍ចាប់តាំងពីការបាញ់រះដែលបណ្តាលឲ្យមនុស្សចំនួន ៥០ នាក់ត្រូវបានស្លាប់ និងរាប់សិបនាក់ទៀតបាន រងរបួស។ តំណាងមកពីជិត ៦០ ប្រទេស បានចូលរួមពិធីនេះ ហើយមានមនុស្សជាច្រើនមិនបញ្ចេញឈ្មោះដោយសារតែហេតុផលសន្តិសុខ។ នាយករដ្ឋមន្ត្រីអូស្រ្តាលី លោក Scott Morrison មេដឹកនាំគណបក្សប្រឆាំង លោក Bill Shorten និង ទេសភិបាលអូស្រ្តាលី លោក Peter Cosgrove ក៏បានចូលរួមពិធីនេះ បន្ទាប់ពីបានដាក់កម្រងផ្កានៅវិហារឥស្លាម Al Noor ដែលជាកន្លែងមានមនុស្សចំនួន ៤២ នាក់ត្រូវបានស្លាប់កាលពីថ្ងៃទី ១៥ ខែមីនាផងដែរ៕