នូវែលហ្សេឡង់ និងវៀតណាមគឺជាប្រទេសចំនួនពីរ ដែលបានប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ល្អបំផុតនៅលើពិភពលោក
(VOVWORLD) - យោងតាមរបាយការណ៍មួយដែលចេញផ្សាយនៅថ្ងៃទី ២៧ ខែមករា របស់វិទ្យាស្ថាន Lowy Australia ដោយបានរៀបចំណាត់ថ្នាក់នូវែលសេឡង់ និងវៀតណាមគឺជាប្រទេសចំនួនពីរ ដែលបានប្រយុទ្ធប្រឆាំងជំងរាតត្បាតកូវីដ ១៩ ប្រកបដោយប្រសិទ្ធិភាពបំផុតនៅលើពិភពលោក។
(រូបថត៖ TTXVN) |
អ្នកស្រាវជ្រាវនៃវិទ្យាស្ថាន Lowy Australia បានប្រមូលទិន្នន័យពីបណ្តាប្រទេសផ្សេងៗគ្នានៅលើពិភពលោក ដើម្បីបង្កើតអន្តរកម្មថ្មីៗ ដោយបានវាយតម្លៃយ៉ាងត្រឹមត្រូវចំពោះប្រតិកម្មរបស់បណ្ដាប្រទេសចំពោះជំងឺរាតត្បាត។ តាមរយៈការវាយតម្លៃ ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ថា នូវែលហ្សេឡង់គឺជាប្រទេសឈានមុខគេក្នុងចំណោមប្រទេសចំនួន ១០០ ដែលមានស្នាដៃក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ នៅលើពិភពលោក បន្ទាប់មកគឺវៀតណាម តៃវ៉ាន់ (ចិន) និងថៃ៕